ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រាប់អ្នកចូលចិត្ត ដេីរកម្សាន្ត បែប Adventure មកស្គាល់ទឹកធ្លាក់អូរម្លូ និងពយម្រេចកង្កែប ខេត្ដកោះកុង

114

 

កោះកុង ៖ ក្រសួងបរិស្ថានបានបង្ហាញទីតាំង សម្រាប់ អ្នកចូលចិត្ត ដេីរកម្សាន្ត បែប Adventure មកស្គាល់ទឹកធ្លាក់អូរម្លូ និងពយម្រេចកង្កែប ខេត្ដកោះកុង ។
ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី៦ កញ្ញា ២០២២នេះថា៖ ទឹកធ្លាក់អូរម្លូ ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិជួរភ្នំក្រវាញ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ទឹកធ្លាក់នេះ ត្រូវធ្វើដំណើរ ដោយ រថយន្ត ឬ ម៉ូតូ១៤ គីឡូម៉ែត្រពីកំពង់ចម្លងជីផាត ។ អ្នកអាចផ្ញើរ ឡាន ឬ ម៉ូតូ នៅផ្ទះអ្នកភូមិ រួចបន្តថ្មើជើង ប្រមាណ១០នាទី ទើបទៅ ដល់ទឺកធ្លាក់។ ទឹកធ្លាក់មានសណ្ឋាន ថ្មដុំៗច្រើន ពិបាកក្នុងការដើរបន្តិច តែសម្រស់នៃទឹកធ្លាក់មួយនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ភ្ញៀងវទេសចរណ៍ក៏អាចលេងទឹកកំសាន្ត បានយ៉ាងសប្បាយផងដែរ។

ក្រសួងបរិស្ថាន ក៏បានបង្ហាញពី ដំ ណើរបេសកកម្មលើកទី២សម្រាប់ Fresh Adventure និងនារីចល័តចរបានធ្វើដំណើរទៅដល់ទឹកដីអារ៉ែង និងឡើងទៅកាន់ពយម្រេចកង្កែបដែលជាទីតាំងពិសេសបំផុតក្នុងការទស្សនាទេសភាពព្រៃភ្នំ និងស្ទឹងពពកដ៏ស្រស់ត្រកាល។
នៅពេលថ្ងៃ ពួកយើងក៏បានទៅលេងនៅទឹកធ្លាក់ឆាយតាភោគ ដែលជាទីរមណីយស្រស់ស្រាយនៅក្នុងជំរុំគិរីបុព្វតានោះ។ នៅពេលរាត្រី ពួកយើងអង្គុយមើលMilky Way (ផ្កាយស្ទឹង) អមដោយអាកាសធាតុត្រជាក់ល្មម។

នៅពេលព្រឹកភ្ញៀវទេសចរយើងក៏បានបណ្ដែតអារម្មណ៍ជាមួយស្ទឹងពពកសក្បុស ដែលកំពុងហោះវិលវល់ទៅមកៗពាសពេញកំពូលភ្នំព្រឹក្សព្រៃ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង