ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីអ្នកលេងបាល់ទាត់ មកជាអ្នកលេងហុកគី

143

ភ្នំពេញ៖កីឡាការិនីហុកគីជម្រើសជាតិកម្ពុជាឌីគឹមយានជាអតីតកីឡាការិនីបាល់ទាត់និងធ្លាប់ហ្វឹកហាត់កីឡាវូស៊ូមុននឹងសម្រេចចិត្តជ្រើសរើសកីឡាដែលលេងដោយប្រើដៃរហូតដល់ពេលនេះ។
នាងបានចាប់ផ្ដើមលេងកីឡាដំបូងគឺបាល់ទាត់នៅឆ្នាំ២០១៧ដោយពេលនោះរួមរស់ជាមួយក្លិបបាល់ទាត់នារីភ្នំពេញក្រោនក្នុងតួនាទីជាខ្សែបម្រើ។លុះចូលដល់ឆ្នាំ២០១៨កីឡាការិនីរូបនេះបានចាប់ផ្ដើមហាត់កីឡាវូស៊ូប៉ុន្តែបានត្រឹមតែហ្វឹកហាត់រួចក៏បន្ថែមការហ្វឹកហាត់កីឡាហុកគីក្នុងឆ្នាំជាមួយគ្នា។ក្រោយមកកីឡាការិនីវ័យ២១ឆ្នាំរូបនេះបានសម្រេចចាប់អាជីពកីឡាហុកគីពិតប្រាកដ និងប្រឹងប្រែងរហូតបានជាប់ជម្រើសជាតិនៅឆ្នាំ២០២០។
មូលហេតុដែលធ្វើឱ្យនាងផ្លាស់ប្ដូរពីកីឡាបាល់ទាត់មកលេងកីឡាហុកគីវិញព្រោះនាងយល់ថាកីឡានេះក៏មានលក្ខណៈស្រដៀងនឹងបាល់ទាត់ដែរទាំងទម្រង់និងចលនានៃការលេង ខុសត្រង់មួយលេងដោយប្រើដៃនិងមួយប្រើជើងតែប៉ុណ្ណោះ។ណាមួយនាងធ្លាប់បានហាត់
ហុកគីពីមុនមកខ្លះៗដែរទើបមានចំណាប់អារម្មណ៍ដោយសារតែមានឱកាសផងនាងក៏ចាប់យកកីឡាហុកគីនេះ។

សម្រាប់នាងយល់ថាកីឡាទាំងពីរនេះមានភាពលំបាកដូចគ្នាសម្រាប់ការហ្វឹកហាត់ដំ
បូងតែយូរៗទៅក៏មានភាពងាយស្រួលដូចគ្នានិងមានបច្ចេកទេសសម្បូរបែបព្រមទាំងស្ទីលលេងល្អៗដូចគ្នា។
ថ្មីៗនេះក្រុមកីឡាការិនីហុកគីជម្រើសជាតិកម្ពុជាទើបតែបញ្ចប់ការប្រកួតជើងឯកហុកគីនារី ក្នុងសាលអាស៊ី (Women’s Indoor Hockey Asia Cup 2022) លើវិញ្ញាសាហុកគីក្នុងសាល (Indoor Hockey) នៅប្រទេសថៃ ។ទោះបីជាលទ្ធផលមិនសមប្រកប ប៉ុន្តែក្រុមនារីហុកគីកម្ពុជា ធ្វើបានសិទ្ធផលថ្មីគួរឲ្យចាប់អារម្មណ៍។

កីឡាការិនីរូបនេះក៏បានសម្ដែងការចំណាប់អារម្មណ៍អំពីការប្រកួតកន្លងមកផងដែរថា សម្រាប់នាងយល់ថាការប្រកួតនៅថៃកន្លងមកក្រុមកម្ពុជាយើងធ្វើបានល្អនិងមានការតាំងចិត្តខ្ពស់។ ពិសេសទទួលបានការជ្រោមជ្រែងពីសហព័ន្ធ និងការបង្វឹករបស់លោកគ្រូ អ្នកគ្រូ ហើយមានការសហការពីមិត្តរួមក្រុមបានយ៉ាងល្អ។ខ្ញុំមានអារម្មណ៍ថាពេញចិត្តនិងសប្បាយរីករាយជាមួយនឹងលទ្ធផលមួយនេះហើយនេះក៏ជាលទ្ធផលដែលពួកយើងបានខិតខំប្រឹងប្រែង
អស់ពីសមត្ថភាព។

កីឡាការិនីរូបនេះបានចាត់ទុកថាបន្ទាប់ពីការប្រកួតនៅប្រទេសថៃរួចធ្វើឲ្យខ្លួនទទួលបានបទពិសោធន៍ដ៏ល្អមួយទៀតសម្រាប់ជាមេរៀនដើម្បីត្រៀមខ្លួនហ្វឹកហាត់និងពង្រឹងបច្ចេកទេសកម្លាំងកាយនិងប្រឹងបង្កើនសមត្ថភាពទាំងខ្លួនឯងផ្ទាល់និងមិត្តរួមក្រុមឱ្យបានរីកចម្រើនបន្ថែមទៀត។ពិសេសជាងនេះទៅទៀតគឺការខិតខំប្រឹងប្រែងចាប់យកនូវរាល់ការពន្យល់ណែនាំពីពីក្រុមគ្រូបង្វឹកដើម្បីអភិវឌ្ឍសមត្ថភាពសម្រាប់ត្រៀមស៊ីហ្គេម នាឆ្នាំក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង