លេខាបក្សទីក្រុងហាណូយ អបអរសាទរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ.សង្កាត់ ដែលគណបក្សប្រជាជន ទទួលជ័យជំនៈ
ភ្នំពេញ ៖ ឯ.ឧឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ រួមនឹងគណៈប្រតិភូបានចូលជួប សំដែងការគួរសមចំពោះ ឯ.ឧឌិញ ទៀនហ្សុង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៦កញ្ញាដើម្បីរិតចំណងមិត្តភាព សាមគ្គី ភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ភ្នំពេញ.ហាណូយដែលជាទីក្រុង សម្ពន្ធ័ភាពនឹងគ្នា។
នាឱកាសនោះឯ.ឧឃួង ស្រេង បានជំរាបជូនសមភាគីមិត្តពីការអភិវឌ្ឍន៏ រាជធានីភ្នំពេញក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រែក្លាយពី ទីក្រុងខ្មោចមកជាទីក្រុងប្រកប ដោយការអភិវឌ្ឍន៏យ៉ាងឆាប់រហ័ស ក្នុងសុខសន្តិភាពក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោហ៊ុនសែន បានធ្វើឲ្យិជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋនិយាយ ដោយឡែកក្នុងរាជធានីភ្នំពេញមានភាពល្អប្រសើរ។
ឯ.ឧឌិញ ទៀនហ្សុង បានថ្លែងពីការរីករាយស្វាគមន៏ចំពោះគណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុងហាណូយនាពេលនេះ ដែលបានសបញ្ជាក់ពីការរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរួមចំណែកអភិវឌ្ឍន៏ ទីក្រុងនិងសុំអោយ មានដំណើរទស្សនៈកិច្ចបែបនេះ រវាងប្រតិភូទីក្រុងទាំង២ហាណូយ.ភ្នំពេញឲ្យបានញឹកញ៉ាប់បន្ថែមទៀត។ ឯ.ឧឌិញ ទៀនហ្សុង បានចូលរួមអបអរសាទរ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កន្លងទៅនេះ យ៉ាងត្រចះត្រចង់ ដែលបង្ហាញពីគោលនយោបាយ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខនឹងទទួល បានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់អាណត្តិ៕