សម្តេចតេជោ ហ៊ុន សែន បញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់សម្តេច
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២នេះ បានថ្លែងនៅលបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះហ៊ុន វិបុល ដែលបន្លំខ្លួនថា
ជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុល ពិតមែន តែប្អូនប្រុស
របស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។
សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា ក្មួយរបស់ខ្ញុំបានណែនាំហ៊ុន វិបុល តាមរយៈទូរស័ព្ទ២លើកមកហើយ តែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយខ្ញុំ មិនព្រមឈប់ដែលរឿងនេះ អាចបង្កឱ្យមានការភ័នច្រឡំថា ខ្ញុំជាមនុស្សមិនរាប់អានបងប្អូន។
បងប្អូនជនរួមជាតិបានដឹងហើយថា ខ្ញុំបានក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ និងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។
សម្តេចបានលើកឡើងថា និយាយមួយបែបខ្ញុំ គឺជាមនុស្សរាប់ញាតិហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលខ្ញុំ នឹកគេទាំងយប់ទាំងថ្ងៃ
ទៅវិញ?។ សូមប្អូន ហ៊ុន វិបុល បញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះ បើមិនចង់មានរឿង៕