ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌ៧មករា នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រប្រមាណ៨០គ្រួសារមកពី៨សង្កាត់

114

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ៧ ខែ កញា ឆ្នាំ ២០២២ នេះលោក ថេង សុថុល អភិបាលខណ្ឌ៧មករា និង ជាប្រធាន
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ដែលអមដំណើរដោយអភិបាលរងខណ្ឌ នាយក .នាយករង .ប្រធាន .អនុប្រធានការិយាល័យចំណុះ .ជំនាញ លោកចៅសង្កាត់ព្រមទាំងសប្បុរសជន បានចុះសាកសួរសុខទុក្ខ និង
ចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនចាស់ជរា .ជនពិកា និង បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដែលជួបការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ សរុបប្រមាណ៨០ក្រុមគ្រួសារ មកពី៨សង្កាត់ក្នុងមូលដ្ឋានខណ្ឌ៧មករានៃរាជធានីភ្នំពេញ។

ពិធីចែកអំណោយជូនដល់បងប្អូនក្រីក្រទាំង៨០គ្រួសារនេះធ្វេីឡេីង
នៅបរិវេណវិទ្យាល័យបាក់ទូកក្នុងមូលដ្ឋានខណ្ឌ៧មករានៃរាជធានីភ្នំពេញ។
មានមតិថ្លែងក្នុងឱកាសចែកអំណោយពេលនោះលោកថេង សុថុល អភិបាលខណ្ឌ៧មករា និង ជាប្រធានក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ៧មករា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធាន
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ហើយជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរដោយយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែងទាំងអស់ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ
ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកអោយបងប្អូនប្រជាពលរដ្ឋយើងណាម្នាក់ចោលឡើយ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ៧មករាថេង សុថុល បានថ្លែងក្នុងន័យគិតគូរដោយសូមអោយបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករាអោយយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែទាំសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យខ្ពស់រស់នៅ
ស្អាត .ហូបឬពិសាស្អាត .ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ១៩ ដោយបន្តអនុវត្តវិធានការណ៍ការពារខ្លួនជានិច្ច ពោលគឺ< ៣ការពារ និង ៣ កុំ >
ចំពោះអំណោយមនុស្សធម៌ដែលផ្តល់ជូនដល់ដៃបងប្អូនក្រីក្រនៅថ្ងៃនេះដោយក្នុង១គ្រួសារៗទទួលបាន
អង្ករ២៥គីឡូក្រាម .មី១កេស . ទឹកសុីអុីវ១យួរ . ទឹកសុទ្ឋ១កេស ថវិកា២មុឺនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង