ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់ដកកាំភ្លើង បាញ់ប្រហារលើសន្ដិសុខនៅធនាគារ CIMB ជាអ្នកយាមជាមួយគ្នា

160

ភ្នំពេញ៖ អត្តសញ្ញាណរបស់ជនដៃដល់ដកកាំភ្លើង បាញ់ប្រហារលើសន្ដិសុខនៅធនាគារ CIMB សាខាផ្លូវលេខ៥១៦ ក្រុមទី៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក គឺជាសន្ដិសុខយាមនៅកន្លែងកើតហេតុជាមួយគ្នា។

របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ឈ្មោះ លន់ ជីវ័ន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និងជាសន្តិសុខក្រុមហ៊ុន safeguards Cambodia co.ltd យាមគោលដៅធនាគារ CIMB (រត់គេចខ្លួន)។ ដោយឡែក ឈ្មោះ ឃុន វន អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុម IG security។

យោងតាមការសាកសួរជំហ៊ានដំបូង បានបញ្ជាក់ថា ដើមចមនៃអំពើបាញ់ប្រហារនេះ គឺដោយសារទំនាស់ពាក្យសំដីគ្នារវាងជនរងគ្រោះ និងជនសង្ស័យ។ ក្រោយកើតហេតុ ខ្មាន់កាំភ្លើងជិះម៉ូតូរត់គេចខ្លួនបាត់ ខណៈជនរងគ្រោះរបួសត្រង់ភ្លៅខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលអង់តែនទួលគោក។

បច្ចុប្បន្នកម្លាំងជំនាញកំពុងរួមដៃគ្នា ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកខ្មាន់កាំភ្លើងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង