ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីហ្គេមឆ្នាំ២០២៣៖ វៀតណាមជួយរៀបចំ E-Sports

77

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣(CAMSOC)មានប្រសាសន៍ថាសហព័ន្ធកីឡាអេឡិចត្រូនិចវៀតណាមបានឧបត្ថម្ភទាំងស្រុងដល់កម្ពុជាសម្រាប់ដំណើរការរៀបចំការប្រកួតកីឡាអេឡិចត្រូនិច (E-Sports) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ក្នុងនាមCAMSOCរួមជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជាបានធ្វើការចុះអនុស្សារណៈយោគយល់គ្នា(MOU)ជាមួយលោកNguyen Xuan Cuongប្រធានសហព័ន្ធកីឡាអេឡិចត្រូនិចវៀតណាម នៅថ្ងៃទី០៧ ខែកញ្ញានេះ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC។

ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា «កីឡា E-Sports វៀតណាម បានជួយឧបត្ថម្ភទាំងស្រុង ដល់ការរៀបចំការប្រកួតដោយមានការតុបតែងឧបត្ថម្ភទាំងSoftwareHardware,រួមជាមួយធនធានមនុស្ស ទាំងអាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ ជូនមកកម្ពុជា។ នេះគឺជាលទ្ធផលមួយ ដែលកើតចេញពីផ្លែផ្កា នៃការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាឯកឧត្តមបណ្ឌិតថោងខុនក្នុងការស្វែងរកដៃគូធ្វើយ៉ាងណាឲ្យមានការគោរពទៅតាមគោលការណ៍Saving Gamesដែលគោលការណ៍នេះគឺយើងរៀបចំឲ្យមានដៃគូសហការឲ្យបានច្រើន។
ជុំវិញការចុះ MOU នេះដែរ ដោយសារ CAMSOC មើលឃើញពីសក្ដានុពល និងគុណភាពរបស់ភាគីវៀតណាមមានន័យថាការជ្រើសរើសដៃគូសហការមិនមែនចេះតែ
ជ្រើសរើសនោះទេ។ ជាក់ស្ដែងកាលពីស៊ីហ្គេម លើកទី៣១នៅទីក្រុងហាណូយកាលពីថ្មីៗនេះ វៀតណាមមិនត្រឹមទទួលបានជោគជ័យក្នុងការរៀបចំការប្រកួតនោះទេថែមទាំងទទួលបាននូវមេដាយមាសជាច្រើនគ្រឿងទៀតផងព្រោះកីឡាE-Sportsនៅវៀតណាមត្រូវបានចាត់ទុកជាទស្សនីយភាពមួយ ដែលគេរៀបចំមានលក្ខណៈស្ដង់ដារកម្រិតពិភពលោករួចមកហើយ។
ឯកឧត្តមបន្ដថា «យើងទទួលបានទាំងស្រុង ក្នុងការរៀបចំស៊ីហ្គេម សម្រាប់កីឡា E-Sportsព្រោះកីឡាE-Sportsមិនមែនអ្នកណាក៏អាចធ្វើបាននោះទេ។

វាមានលក្ខណៈCMnaJពិសេសជាសូម្បីតែការSetUpការលេងឬការបញ្ចូលកម្មវិធី(Program)អីហ្នឹងក៏ពាក់ព័ន្ធទៅនឹងជំ
នាញវិទ្យាសាស្ដ្រឌីជីថល(Digital)សម្រាប់សម័យកាលបច្ចុប្បន្នទាំងអស់។យើងនៅក្នុងកម្រិតមួយ ដែលយើងមិនអាចមានលទ្ធភាពធ្វើទេ។ ហេតុនេះ យើងក៏ចាប់ដៃគូ ហើយបានដៃគូល្អ ដៃគូដែលមានគុណភាព និងអាចជួយដល់យើងបាន។
ក្រៅពីនោះ អ្នកជំនាញ និងគ្រូជំនាញរបស់វៀតណាម ក៏បានជួយដល់កីឡាករ-កីឡាការិនីកម្ពុជាខាងផ្នែក កីឡា E-Sports នេះ ជួយបណ្ដុះបណ្ដាលពីឥឡូវទៅ។
ក្នុងMOUបានបញ្ជាក់ថាវៀតណាមបានជួយបណ្ដុះបណ្ដាលទៀតជួយបណ្ដុះបណ្ដាលឲ្យទៅរកជំនាញកម្រិតខ្ពស់ ព្រោះវៀតណាម គឺជាប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់ដែរ នឹងទទួលបាននូវកម្រិតមេដាយមាសច្រើន ក្នុងស៊ីហ្គេម កាលពីថ្មីៗ។ ដូច្នេះ គេមានលទ្ធភាពក្នុងការជួយយើង ក្នុងការបណ្ដុះបណ្ដាលថែមទៀឯកឧត្តមអគ្គលេខាធិការបានសង្កត់ធ្ងន់ថានេះហើយដែលយើងចង់បាននិងទទួលបាននៅពេលនេះ។យើងសូមថ្លែងអំណរគុណភាគីវៀតណាមដែលបានចុះហត្ថលេខាលើ MOU នេះ ហើយក៏ជាសក្ខីភាពមួយថា ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គ្រប់ផ្នែកទាំងអស់ ត្រូវបានរៀបចំ និងរៀបរយ ហើយទទួលបាននូវភាពជឿជាក់ ក្នុងការធ្វើឲ្យស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងផ្នែកបច្ចេកទេសសម្រាប់ការរៀបចំគឺមានភាពរឹងមាំនិងទទួលបាននូវស្ដង់ដារអន្ដរជាតិមួយ អាចទទួលយកបាន»៕

អត្ថបទដែលជាប់ទាក់ទង