ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ម៉ាស៊ីនបូមទឹករំដោះ ការលិចលង់ដោយជំនន់ទឹកភ្លៀង លើផលដំណាំប្រជាពលរដ្ឋ

84

ភ្នំពេញៈនារសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨នេះលោកលីវ វណ្ណថេងចៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ បានចុះមកពិនិត្យមើលសកម្មភាព បូមទឹកចំនួន២កន្លែងដោយទី១ នៅចំណុចព្រែកអ្នកតារាំងភូមិព្រែកថ្មីនិងទី២ នៅចំណុចព្រែកតាអេវដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ ដែលហួរលិចលង់មកលើដំណាំដាំដុះ អ្នកស្រុកនិងលំនៅស្ថានប្រជាជន នៅតាមទីវាលទំនាបខាងក្រោយភូមិ ក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ។
លោកលីវ វណ្ណថេងចៅសង្កាត់ព្រែកថ្មីបានអោយដឹងថា នៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីកន្លែង ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀង នារដូវវស្សាលិចខ្លាំងជាងគេនោះគឺនៅភូមិព្រែកថ្មី ភូមិកោះក្របី១និងតំបន់របោះអង្កាញ់ ជាប់ព្រុំប្រទល់សង្កាត់ព្រែកឯងផងដែរ។លោកចៅសង្កាត់បន្តទៀតថា ចំពោះសកម្មភាពចុះបូមទឹកនេះគឺដាក់ម៉ាស៊ីនបូមទឹក ខ្នាតធំ២គ្រឿងដែលមាន បំពង់ទុយោបូមទឹកមានមុខកាត់ទំហំជាងកន្លះម៉ែត្រ នៅចំណុច២ទីតាំងខាងលើនេះ ហើយសកម្មភាពដាក់ម៉ាស៊ីន ចុះបូមទឹករំដោះលិចលង់ផលដំណាំ និងលំនៅស្ថានប្រជាជននេះមានរយះពេលជាច្រើនថ្ងៃមកហើយ។
លោកចៅសង្កាត់ព្រែកថ្មីបន្តទៀតថាចាប់តាំងពីថ្ងៃចុះបូម មកដល់ថ្ងៃនេះដោយពិនិត្យទឹកមាន ការស្រកចុះច្រើនជាការគិតគូរខ្ពស់ពីសំណាក់ អាជ្ញាធរខណ្ឌច្បារអំពៅនិងអាជ្ញាធរសង្កាត់ព្រែកថ្មី ពោលគឺធ្វើអ្វីៗដើម្បីបម្រើបងប្អូន ប្រជាជនពេលពួកគាត់កំពង់ជួបការលំបាក នៅចំពោះមុខនេះទៅយឺតប្រសើរជាងមិនបានទៅ។
ក្រោយអាជ្ញាធរសង្កាត់ដាក់ម៉ាស៊ីនចុះបូមទឹកក្នុងការរំដោះ ការលិចលង់ដោយជំនន់ទឹកភ្លៀងចេញនោះ អ្នកស្រុកគាត់សប្បាយចិត្តរីករាយជាខ្លាំង ចំពោះសកម្មភាពការងារនេះដែលធ្វើអោយ ពួកគាត់លែងដើរលុយទឹកនិងរស់នៅលើទឹកតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង