ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមវ៉ាត់ ចំរើនប្រជុំត្រៀមមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ីនៅកម្ពុជា

109

ភ្នំពេញ៖ថ្ងៃទី៨កញ្ញាព្រឹកម៉ិញនេះឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានបើកកិច្ចប្រជុំពិភាក្សាការងារដើម្បីត្រៀមរៀបចំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែតុលា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមការអនុញ្ញាតជា គោលការណ៍ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC គូសបញ្ជាក់ ថា នេះជាកិច្ចប្រជុំត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ក្នុងការទទួលបដិសណ្ឋារកិច្ច ប្រភិភូកីឡាអន្តរជាតិ ប្រមាណ ៤០០ នាក់ ។
មហាសន្និបាតនេះ នឹងមានប្រតិភូ ជាពិសេសគឺថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សា អូឡាំពិកអាស៊ី ព្រមទាំងប្រធានគណៈកម្មាធិការជាតិអូឡាំពិក ៤៥ ប្រទេស ក្នុងទ្វីបអាស៊ី ។ ជាមួយគ្នានេះ បណ្តាប្រទេស ដែលត្រៀមធ្វើម្ចាស់ផ្ទះបន្តវេន ទាំងកីឡាអូឡាំពិក និងកីឡាអាស៊ី ក៏នឹងចូលរួមធ្វើបទបង្ហាញ ក្នុងមហាសន្និបាតនេះទៀតផង។

តាមរយៈអ្នកជំនាញកម្ពុជានឹងខិតខំស្វែងរកការគាំទ្រពី អន្តរជាតិ ឲ្យបានពេញទំហឹង សម្រាប់គោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និង អាស៊ានប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅកម្ពុជា បន្ទាប់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានផ្តល់សិទ្ធិជូនកម្ពុជា កាលពីកន្លងទៅ ។
នេះជា ឱកាសដ៏កម្រនិងល្អ ក្នុងនាមជាម្ចាស់ផ្ទមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកកម្ពុជា នាខែក្រោយនេះ កម្ពុជានឹងស្វះស្វែងរកការគាំទ្រ ឲ្យបានពេញលេញ ពីអន្តរជាតិ ទៅលើនយោបាយកីឡារបស់កម្ពុជាយើង នៃគោលដៅ កំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្កេម លើកទី១២ ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
គោលបំណងចម្បង នៃការធ្វើម្ចាស់ផ្ទះមហាសន្និបាត ដោយកម្ពុជា នឹងទទួលបានផលប្រយោជន៍ ជាច្រើន ពីសហគមន៍អន្តរជាតិ ការជួយផ្សព្វផ្សាយ ពីបណ្តាញសារព័ត៌មានអន្តរជាតិ ដែលនឹងមកប្រមូលផ្តុំគ្នា នៅទី កន្លែងតែមួយ នៃរាជធានីភ្នំពេញ ដើម្បីជួយពង្រីកការផ្សព្វផ្សាយ ទៅកាន់ពិភពលោក។
មិនត្រឹមតែប៉ុណ្ណោះវេទិកានេះនឹងផ្តល់ភាពងាយស្រួល ក្នុងការទំនាក់ទំនងគ្នា រវាងសហព័ន្ធកីឡាជាតិ កម្ពុជា នានា ជាមួយសហព័ន្ធកីឡាអន្តរជាតិ ចលនាអូឡាំពិកអន្តរជាតិទាំងអស់ ក្នុងគោលបំណងជួយពង្រឹងដល់ ការអភិវឌ្ឍវិស័យកីឡាជាតិ នៅកម្ពុជាបាន។
ចំណុច១ទៀត គឺនយោបាយការទូតកីឡាកម្ពុជា កាន់តែមានភាពរឹងមាំ ជាពិសេសនឹងជំរុញបន្ថែមដល់ចលនាកីឡាពិភពលោក មើលឃើញពីសក្តានុពលរបស់កម្ពុជាទៀតផង។

នេះជាពេលវេលាដ៏ល្អមួយដែលសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានមើលឃើញពីសក្តានុពលកម្ពុជា នូវវិស័យកីឡាសេដ្ឋកិច្ច ជាពិសេសគឺ កត្តាចម្បង នៃម្លប់សន្តិ ភាពរបស់កម្ពុជា ដែលកំពុងបោះជំហាន នៃការអភិវឌ្ឍលើគ្រប់វិស័យ ពីមួយដំណាក់កាល ទៅមួយដំណាក់កាល ខណៈគោលដៅនៃសុខសុវត្ថិភាព ពីជំងឺកូវីដ ១៩ ក៏ត្រូវបានអន្តរជាតិ បានលើកឡើងផងដែរ។
តាមពិត មហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ត្រូវធ្វើនៅសាធារណរដ្ឋប្រជាមានិតចិន ឯណោះទេ ប៉ុន្តែដោយសារការពន្យារពេល នៃព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២២ នៅចិន ត្រូវបានលើកពេលទៅឆ្នាំ២០២៣ ទើបអន្តរជាតិ ផ្តល់សិទ្ធិជូនកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះ នាដើមខែក្រោយនេះ។
តាមរយៈកិច្ចប្រជុំ នៅថ្ងៃនេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានជំរុញឲ្យគ្រប់គណៈកម្មការជំនាញ ក្រោមឱវាទ ទាំងអស់ត្រៀមរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការទទួលបដិសណ្ឋារកិច្ច ការដឹកជញ្ជូន ហូបចុកស្នាក់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យទទួលជោគជ័យ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិ ជាធំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង