ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណាំមៀនកម្ពុជា ត្រូវបានអនុញ្ញាត ឱ្យនាំចេញទៅកាន់ប្រទេសចិន

69

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី៧ខែកញ្ញា យោងតាមបញ្ជីរាយឈ្មោះចម្ការនិងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន (សូមចូលទៅកាន់តំណភ្ជាប់

http://dzs.customs.gov.cn/dzs/2747042/3995819/sg38/3974291/index.html )បានឱ្យដឹងថា ក្នុងបញ្ជីរាយឈ្មោះខាងលើបានបន្ថែម ឈ្មោះចម្ការនិងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន មានន័យថាដំណាំមៀនកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុងក្នុងការនាំចេញទៅកាន់ប្រទេសចិន និងអាចនាំចេញទៅទីផ្សារចិនបាន។

នាលើកនេះ ចម្ការផ្លែឈើដែលបានចុះបញ្ជីចំនួន៧៤កន្លែង និង រោងចក្រវេចខ្ចប់ចំនួន៨កន្លែង ត្រូវបានអនុញ្ញាតដោយភាគីចិនក្នុងការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិន។ លើសពីនេះ ចម្ការដំណាំស្វាយចំនួន៧៥កន្លែង និង រោងចក្រវេចខ្ចប់ដំណាំស្វាយចំនួន២កន្លែងផ្សេងទៀតក៏ត្រូវបានបន្ថែមផងដែរ។

ចាប់តាំងពីដើមឆ្នាំ២០២២នេះមក ភាគីចិនបានបង្កើតទម្រង់ការងារថ្មី និងបានបញ្ចប់ការវាយតម្លៃហានិភ័យលើត្រីប្រា ដំណាំពោត និងដំណាំមៀននៅកម្ពុជាយ៉ាងមានប្រសិទ្ធភាពដោយតាមរយៈវីដេអូ។

រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើធំៗចំនួន៣ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិនរួមមានដំណាំចេក ស្វាយ និងមៀន៕

អត្ថបទដែលជាប់ទាក់ទង