ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូសាលារាជធានីភ្នំពេញ បានបញ្ចប់ទស្សនៈកិច្ច នៅទីក្រុង ហូជីមិញ ដែលជាទីក្រុងសម្ពន្ធ័ភាព

150

ហូជីមិញ ៖ ដំណើរទស្សនៈកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុង ហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯ.ឧឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវត្រូវបានបញ្ចប់នៅថ្ងៃទី៨កញ្ញា ខណៈដែលឯ.ឧអភិបាលនិងលោកជំទាវរួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិពណ៏ទីផ្សារណាត់ទេសចរណ៏អន្តរជាតិ(ITE)លើកទី១៦នៅទីក្រុងហូជីមិញពីថ្ងៃទី៨ដល់ថ្ងៃទី១០កញ្ញា ឆ្នាំ២០២២ដែលមានប្រទេសជាច្រើនក្នុងពិភពលោកក្នុងនោះក៏មានកម្ពុជាផងដែលរៀបចំឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូចបើកទី ផ្សារទេសចរណ៏អោយបានល្អប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ.១៩។
នាឧិកាសនោះឯ.ឧឃួង ស្រេង ក៏បានជួបពិភាក្សាការងារជាមួយ ឯ.ឧ PHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។ឯ.ឧ PHAN VANMAIបានបង្ហាញនូវទឹកចិត្តស្និតស្នាលនិងស្វគមន៏យ៉ាងកក់ក្តៅរាក់ទាក់ ចំពោះឯ.ឧឃួង ស្រេង និងប្រតិភូដែលបានមកបំពេញទស្សនៈកិច្ចនាពេលនេះ នៅទីក្រុងហូជីមីញចំពេលនៃការបើកសម្ពោធពិពណ៏ផ្សារណាត់ទេសចរណ៏អន្តរជាតិ(ITE)លើកទី១៦សំដៅរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៏ និងជំរុញទីផ្សារទេសចរឲ្យដំណើរការល្អ ប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ.១៩។
ឯ.ឧ PHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀតរវាងទីក្រុងទាំង២ ហូជីមីញ.ភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៏,សុខាភិបាល អប់រំ ជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ពន្ធ័ភាព។
ជាមួយគ្នានោះដែរ ឯ.ឧឃួង ស្រេង បានឯកភាពតាមការលើកឡើងរបស់ឯ.ឧ PHAN VAN MAI ទៅលើការផ្តល់ឧិកាសដល់អ្នកវិនិយោគនៃទីក្រុងទាំង២តាមរយះការលើកទឹកចិត្ត និងផ្សព្វផ្សាយពីច្បាប់វិនិយោគដើម្បីអោយអ្នកវិនិយោគ បានយល់កាន់តែច្បាស់គោលបំណងវិនិយោគរវាងទីក្រុងទាំង២។
ឯ.ឧអភិបាលក៏បានអបអរសាទរផងដែរចំពោះការលើកឡើងរបស់ឯ.ឧPHAN VAN MAI លើការពង្រឹងគុណភាពសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យជោរីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើងក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសថែមទៀតដើម្បីកាត់បន្ថយចំណាយក្នុងការទៅព្យាបាលនៅក្រៅប្រទេស។ភាគីវៀតណាម បានលើកឡើងពីគោលបំណងបញ្ជូនក្រុមគ្រូពេទ្យជំនាញមកជួយព្យាបាលជំងឺនៅមន្ទីរពេទ្យជោរី ឬ ទទួលយកក្រុមគ្រូពេទ្យកម្ពុជា ទៅបណ្តុះបណ្តាលនៅវៀតណាម ដែលការចំណាយជាបន្ទុករបស់ភាគីវៀតណាម ផងដែរ។

នៅព្រឹកថ្ងៃដដែលនេះដែរ គណៈប្រតិភូរាជធានីភ្នំពេញ បានបន្តជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញនៅមុនពេលចេញដំណើរពីទីក្រុងហូជីមីញសាធារណៈរដ្ឋសង្គមនិយម វៀត ណាមមុនធ្វើមាតុភូមិនិវត្តមកកាន់រាជធានីភ្នំពេញវិញនាព្រឹកថ្ងៃទី៨កញ្ញា គណៈប្រតិភូសាលា រាជធានីភ្នំពេញដែលដឹកនាំដោយ ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវបានចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯ.ឧNGUYEN VAN NEN លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញ។
ឯ.ឧអភិបាលរាជធានីភ្នំពេញ បានលើកឡើងពីលទ្ធផលក្នុងដំណើរទស្សនៈកិច្ចប្រកបដោយផ្លែផ្ការបស់គណៈប្រតិភូសាលារាជធានីភ្នំពេញនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមពិសេសនៅទីក្រុងហាណូយ និងទីក្រុងហូជីមីញ ដែលជាសម្ពន្ធ័ភាពនឹងគ្នា។
ឯ.ឧ NGUYEN VAN NEN បានកោតសរសើរចំពោះកិច្ច សហប្រតិបត្តិការរវាងទីក្រុង ហូជីមីញ និងរាជធានីភ្នំពេញលើវិស័យជាច្រើនមាន ទេសចរ,ពាណិជ្ជកម្ម,សុខាភិបាល,អប់រំ,វប្បធម៏ជាដើមដែលផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃទីក្រុងយើងទាំង២រួមចំណែក អភិវឌ្ឍន៏ទីក្រុងទាំង២អោយកាន់តែល្អប្រសើរឡើងថែមទៀត និងរិតចំណងមិត្ត ភាព សាមគ្គីភាពកាន់តែស្អិតរមួតរវាងទីក្រុងទាំង២ផងដែរ។
ក្នុងដំណើរចូលជួប សំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃទីក្រុងហូជីមីញ ក៏មានការចូលរួមពីឯ.ឧ សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមីញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង