ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូសាលារាជធានីភ្នំពេញ បានត្រឡប់មកដល់ រាជធានីភ្នំពេញវិញហើយ ជាមួយនឹងលទ្ធផល យ៉ាងត្រចេះត្រចង់

93

 

ភ្នំពេញ៖ ដំណើរទស្សនៈកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ត្រូវបានបញ្ចប់និងបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រលប់ថ្ងៃទី៨កញ្ញានេះ ដោយបាននាំមកនូវលទ្ធផលយ៉ាងត្រចេះត្រចង់ ។
នៅថ្ងៃទី៥កញ្ញា ប្រតិភូសាលារាជធានីភ្នំពេញ
ដឹកនាំដោយ លោកឃួង ស្រេង បានដឹកនាំប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ ធ្វើទស្សនកិច្ច និងសិក្សាគម្រោងរោងចក្រកែច្នៃសំរាមជាថាមពលអគ្គិសនីសុកសឺន។ បន្ទាប់មក គណៈប្រតិភូបានបន្តទស្សនកិច្ចអាងប្រព្រឹត្តិកម្មទឹកកង្វក់ ហើយនៅរសៀល គណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងជាមួយ ឯកឧត្ដម TRAN SY THANH សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ រួមជាមួយប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ។ បន្ទាប់មក គណៈប្រតិភូបានបន្តជួបសម្ដែងការគួរសមជាមួយលោក DING TIEN DUNG សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ។នៅរសៀលថ្ងៃដដែរនោះលោក ឃួង ស្រេង ក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោកជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម នៅទីក្រុងហាណូយ ដោយលោកបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគនៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ឲ្យបានយល់កាន់តែច្បាស់ ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសំរាប់ទីក្រុងទាំង២។ បន្តមក
គណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ លោក ឌិញ ទៀនហ្សុង សមាជិកគណៈកម្មាធិការ កណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីរិតចំណងមិត្តភាព សាមគ្គី ភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ភ្នំពេញ.ហាណូយដែលជាទីក្រុង សម្ពន្ធ័ភាពនឹងគ្នា។
នៅរសៀលថ្ងៃទី៦ ខែកញ្ញា គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង
បានអញ្ជើញចូលជួបសំដែងការគួរសម ជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ រសៀលថ្ងៃទី៦ កញ្ញា​ ដដែរ លោកឃួង ស្រេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញជួបសំដែងការគួរសមជាមួយ លោក វឿង ឌីញ ហឺ(VUONG DINH HUE)ប្រធានរដ្ឋសភានៃសាធារណៈសង្គមនិយមវៀតណាមនៅវិមានរដ្ឋសភានាទីក្រុងហាណូយ។
នៅថ្ងៃទី៨កញ្ញានេះ លោកអភិបាលនិងលោកស្រីរួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិពណ៏ទីផ្សារណាត់ទេសចរណ៏អន្តរជាតិ(ITE)លើកទី១៦នៅទីក្រុងហូជីមិញ ។លោកឃួង ស្រេង ក៏បានជួបពិភាក្សាការងារជាមួយ លោកPHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។ លោកPHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀត រវាងទីក្រុងទាំង២ ហូជីមីញ.ភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៏,សុខាភិបាល អប់រំ ជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ពន្ធ័ភាព។ នៅថ្ងៃដដែលនេះដែរ គណៈប្រតិភូរាជធានីភ្នំពេញ បានបន្តជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញ និងចូលជួប សំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃទីក្រុងហូជីមីញ ក៏មានការចូលរួមពីលោកសុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមីញផងដែរ មុនធ្វើមាតុភូមិនិវត្តមកកាន់រាជធានីភ្នំពេញវិញ។ អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីលទ្ធផលក្នុងដំណើរទស្សនៈកិច្ចប្រកបដោយផ្លែផ្ការបស់គណៈប្រតិភូសាលារាជធានីភ្នំពេញនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមពិសេសនៅទីក្រុងហាណូយ និងទីក្រុងហូជីមីញ ដែលជាសម្ពន្ធ័ភាពនឹងគ្នា៕

អត្ថបទដែលជាប់ទាក់ទង