ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះអង្គម្ចាស់ឆាល ព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស

90

បរទេស៖  អង្គម្ចាស់ Charles ព្រះជន្ម៧៣ព្រះវស្សា គឺជាអ្នកឡើងស្នងរាជ្យ ហើយបានក្លាយជាព្រះមហាក្សត្រ Charles ទី៣ ក្រោយព្រះមហាក្សត្រី Elizabeth ទី២ បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា បន្ទាប់ពីបានឡើងសោយរាជ្យអស់រយៈពេល៧០ឆ្នាំ ។

ព្រះអង្គម្ចាស់ Charles ទី៣ ដែលជាបុត្រាច្បងរបស់ព្រះមហាក្សត្រី Elizabeth ទី២ បានមានបន្ទូលថា ការសោយទិវង្គតរបស់ព្រះមាតាជាទីស្រឡាញ់របស់ទ្រង់ គឺជាទុក្ខសោកដ៏ធំធេង សម្រាប់ទ្រង់ និងរាជវង្ស ហើយថា នេះគឺការបាត់បង់មិនអាចកាត់ថ្លៃបាន នៅជុំវិញពិភពលោក ។

ទង់សហភាពនឹងត្រូវបង្ហូតត្រឹមពាក់កណ្តាលដងនៅលើព្រះរាជដំណាក់ អគាររដ្ឋាភិបាល និងទូទាំងបន្ទាយកងកម្លាំងប្រដាប់អាវុធ ព្រមទាំងនៅលើប៉ុស្តិ៍ចក្រភពអង់គ្លេសនៅក្រៅប្រទេស។ ជាមួយគ្នានេះ នឹងមានការគោះជួងព្រះវិហារ និងការបាញ់កាំភ្លើង ខណៈអង្គការក្នុងស្រុក និងថ្នាក់ជាតិ ព្រមទាំងអង្គការសប្បុរសធម៌នានា ត្រូវរៀបចំវិធីគោរពវិញ្ញាណក្ខន្ធ ។

ផ្កា និងទៀនរាប់រយរាប់ពាន់ត្រូវបាន ប្រជាជនយកទៅដាក់នៅមាត់ច្រកចូល នៃវិមាន Buckingham នៅកណ្តាលទីក្រុងឡុងដ៍ នៅពេលផ្ទាំងប៉ាណូបញ្ចេញពន្លឺភ្លើងបង្ហាញការគោរពដឹងគុណនៅទូទាំងរដ្ឋធានី ជាមួយនឹងព្រះឆាយាល័ក្ខណ៍របស់ទ្រង់ ។

សូមជម្រាបថា ពិធីបុណ្យសពថ្នាក់រដ្ឋ សម្រាប់ព្រះមហាក្សត្រី Elizabeth ទី២ នឹងធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ។

ព្រះអង្គម្ចាស់ឆាល Charles (Charles Philip Arthur George) បានក្លាយជាព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេស និងប្រទេសក្នុងវិសាលភាពចំនួន១៤ទៀត ដោយព្រះអង្គនឹងមានព្រះនាមថា Charles III ។ នៅព្រឹកថ្ងៃស្អែកនេះ ព្រះមហាក្សត្រថ្មី នឹងព្រះមហេសី និងយាងទៅកាន់ទីក្រុង ឡុងដ៍ ដើម្បីអោយនាយរដ្ឋមន្ត្រីចូលក្រាបបង្គំគាល់។

ព្រះ​មហាក្សត្រីយានី Elizabeth ទី ២ របស់​ចក្រភព​អង់គ្លេស បាន​សោយទីវង្គត​​ក្នុង​ព្រះជន្មាយុ ៩៦ ព្រះ​វស្សា​នៅ​ព្រះរាជ​ដំណាក់ Balmoral ​របស់​ព្រះមហាក្សត្រី​ ដែល​ស្ថិត​នៅ​ប្រទេស​ស្កុតលែន កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ព្រះ​បរមរាជវាំង​ Buckingham។ តទៅ​នេះ​ជា​ពី​ខ្លះ​ពី​ដំណើរ​ជីវិត​របស់​ព្រះ​មហាក្សត្រីយានី​ក្នុង​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

អត្ថបទដែលជាប់ទាក់ទង