ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទះ មានគម្រោងប្រកួត នៅក្រៅប្រទេសច្រើន

115

ភ្នំពេញ៖ចាប់ពីពេលនេះទៅសហព័ន្ធកីឡាបាល់ទះកម្ពុជាមានគម្រោងបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួន(បាល់ទះក្នុងសាល)ចេញទៅប្រកួតមិត្តភាពអន្ដរជាតិជាមួយបណ្ដាប្រទេសក្នុងតំបន់ជាច្រើនដើម្បីវាស់ស្ទង់សមត្ថភាពមុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ មកដល់។
លោកអាំង សិរីពិសិដ្ឋដែលជាអគ្គលេខាធិការសហព័ន្ធបានលើកឡើងថាជាផែនការ
សហព័ន្ធបានត្រៀមរួចរាល់ហើយ។ ជាក់ស្ដែងក្នុងគម្រោងរៀបចំពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចាប់ផ្តើមប្រកួតនាពាក់កណ្ដាលខែតុលាខាងមុខនេះ។

សហព័ន្ធបានអញ្ជើញនិងទទួលបានការឯកភាពរួចរាល់ពីសហព័ន្ធកីឡាបាល់ទះសិង្ហបុរីក្នុងការបញ្ជូនក្រុមជម្រើសជាតិសិង្ហបុរីមកប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ដើម្បីអបអរសាទរពិធីបើកការប្រកួតពានរង្វាន់ដ៏ធំនេះផងដែរ ។
ក្នុងផែនការមេរបស់សហព័ន្ធ គឺមានចេញទៅប្រកួតមិត្តភាព នៅប្រទេសដទៃទៀត។ មានន័យថាការប្រកួតTourរបស់សហព័ន្ធពិសេសក្រុមជម្រើសជាតិរបស់យើងអាចទៅវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឬឥណ្ឌូនេស៊ីជាដើម ហើយយើងនឹងជំរុញធ្វើឲ្យបាន គ្រាន់តែមិនដឹងកម្រិតណាទេ ស៊ីសងលើកញ្ចប់ថវិកា ដើម្បីទ្រទ្រង់ការធ្វើដំណើរ ស្នាក់នៅ ហូបចុកយើងមានកម្រិតណា?ប៉ុន្ដែឆន្ទៈនិងផែនការយើងមានរួចរាល់ហើយនៅតែជំរុញពីក្រោយទៀត យើងនឹងបានជោគជ័យហើយ ។

ទាំងអស់នេះគឺសហព័ន្ធចង់វាស់ស្ទង់គុណផលកីឡារបស់របស់កីឡាករ។មកដល់
ម៉ោងនេះជម្រើសជាតិរបស់កម្ពុជាជាង១០នាក់ខិតខំហាត់រាល់ថ្ងៃតែយើងអត់ដឹងត្រូវាស់ស្ទង់គុណផលកីឡារបស់គាត់ប៉ុន្មានទេ។ទាល់តែមានការប្រកួតបានអាចវាស់វែងបានហើយបើការប្រកួតក្នុងស្រុកគឺអត់មានក្រុមណាអាចប្រកួតប្រជែងជាមួយជម្រើសជាតិបានទេ។ហេតនេះមានន័យថា ទៅក្រៅស្រុក ដើម្បីដកស្រង់បទពិសោធន៍ ចាញ់ ឈ្នះជារឿងមួយ តែសំខាន់ តើយើងខ្វះខាតកន្លែងណាហើយកែច្នៃដូចម្ដេចដើម្បីដំណើរឆ្ពោះទៅប្រកួតប្រជែងមេដាយមាសនៅស៊ីហ្គេម ឆ្នាំ២០២២។

សម្រាប់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកដំបូង ដែលសហព័ន្ធគ្រោងរៀបចំ ដោយអញ្ជើញក្រុមជម្រើសជាតិសិង្ហបុរី មកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងពិធីបើកនោះ គ្រោងធ្វើឡើងចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
បច្ចុប្បន្នសហព័ន្ធបានរៀបចំលិខិតបទដ្ឋានរួចរាល់ហើយនៅឡើយការស្នើសុំគោល
ការណ៍ពីថ្នាក់ដឹកនាំដើម្បីរៀបចំប៉ុណ្ណោះ។រីឯភាពគីសិង្ហបុរីក៏បានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួន មកប្រកួតដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង