ប្រធានផ្សារបឹងកេងកង ចុះពិនិត្យគុណភាពផលិតផល និងប្រជុំដាក់ផែនការ ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់មុនថ្ងៃពិធីបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌ
ភ្នំពេញ៖ ខណៈពេលពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌជិតឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ពោលគឺនៅថ្ងៃអាទិត្យទី១១ខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ ត្រូវហ្នឹងថ្ងៃវេណទី១ នៃពិធីបុណ្យកាន់បិណ្ឌទី១ដែលជាពិធីបុណ្យ ដ៏ធំនៃប្រពៃណីខ្មែរយើងតាំងពី បរមបុរាណរៀងមកនោះ។ ដូចនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរប្រុស .ស្រី.ក្មេង .ចាស់ ដែលពួកគាត់ជាអតិថិជននៃផ្សារបឹងកេងកង នៃរាជធានីភ្នំពេញសម្រុកធ្វើដំណើរ មកពីទីជិតឆ្ងាយមកកាន់ទីផ្សារបឹងកេងកង គឺដើម្បីរកទិញរាល់មុខទំនិញឬអីវ៉ាន់គ្រប់មុខ ឬប្រភេទទៅតាមតម្រូវការពួកគាត់ ដើម្បីត្រៀមយកទៅវត្តឬទីអារ៉ាមនានាផងដែរ។ ដូចនេះនៅព្រឹកថ្ងៃទី9 ខែកញ្ញាឆ្នាំ2022នេះ លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង នៃរាជធានីភ្នំពេញដោយបានធ្វើការដឹកនាំ បើកកិច្ចប្រជុំជាបន្ទាន់ដើម្បីពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ទៅដល់កម្លាំងសន្តិសុខទាំងអស់ ចំណុះគណៈកម្មការផ្សារ បឹងកេងកង ដើម្បីពង្រឹងលើកការងាររក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់តាមដងផ្លូវនៅជុំវិញ បរិវេណផ្សារបឹងកេងកងទាំងមូល អោយមានរបៀបរៀបរយល្អប្រសើរទាំងខាងក្រៅ បរិវេណផ្សារនិងនៅក្នុងបរិវេណផ្សារ ព្រោះអីនៅពេលនេះបងប្អូនអតិថិជន នៃផ្សារបឹងកេងកងពួកគាត់ សម្រុកមកកាន់ទីផ្សារច្រើន ក្នុងការរកទិញទំនិញតាមតម្រូវការពួកគាត់។
លោកឯក និមល ប្រធានផ្សារបឹងកេងកង បានអោយដឹងទៀតថា ក្រោយពីប្រជុំដាក់ផែនការពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់រួចមក ខាងគណៈកម្មការផ្សារដោយបានបន្តចុះ ពិនិត្យមើលពីគុណភាពផលិតផល ដោយស្ដីពីការវេចខ្ចប់ស្រាប់ ជាពិសេស នៃកាលបរិច្ឆេទប្រើប្រាស់ផងដែរ។ លោកប្រធានផ្សារអោយដឹងទៀតថា ចំពោះសកម្មភាពចុះពិនិត្យមើលនៅតាមបណ្ដាតូប ឬស្ដង់និមួយៗនោះ ដោយការពារក្រែង មានជនខិលខូចលួចបន្លំលក់ដូរនូវផលិតផល ដែលខូចគុណភាព ដោយឆ្លៀតឱកាសយកមកលក់ដូរ នាឱកាសក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌនាខាងមុខនេះ។ ដូចនេះក្នុងនាមគណៈកម្មការផ្សារបឹងកេងកង ដោយសូមធ្វើការអំពាវនាវ ដល់បងប្អូនអាជីវករនៃផ្សារបឹងកេងកងទាំងអស់ គួរគប្បីយកនូវមុខទំនិញ ឬអីវ៉ាន់គ្រប់ប្រភេទពិសេសគ្រឿងបរិភោគ ដែលមកដាក់តាំងលក់ដូរនៅតាមតូប ឬស្ដង់និមួយៗនោះ គួយកនូវផលិតផលដែលមានគុណភាពល្អ មកលក់ដូរជូនដល់ម៉ូយ ឬអតិថិជនរបស់ខ្លួន ទើបប្រពៃទទួលយកបានទាំងអស់គ្នា ពោលគឺអ្នកលក់ដូរទទួលបាន ប្រាក់ចំណេញ រីឯអ្នកមកទិញទទួលបាន របស់របរមានគុណភាពខ្ពស់ផងដែរ៕