លោកអភិបាលខណ្ឌ៧មករា ថេង សុថុល បើកកិច្ចប្រជុំស្ដីពីការរៀបចំ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នេះវេលាម៉ោង ០៩:៣០នាទីព្រឹកដោយរដ្ឋបាលខណ្ឌ៧មករា នៃរាជធានីភ្នំពេញបានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈលើទីតាំងអាជីវកម្ម ក្នុងមូលដ្ឋានខណ្ឌ៧មករាអោយមាន របៀបរៀបរយល្អប្រសើរខណៈជិតដល់ថ្ងៃពិធីបុណ្យកាន់បិណ្ឌ .ភ្ជុំបិណ្ឌផងដែរ។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ នាយក-នាយករង លោក-លោកស្រីប្រធានការិយាល័យពាក់ព័ន្ធ ព្រមទាំងម្ចាស់អាជីវកម្មក្នុងមូលដ្ឋានខណ្ឌ៧មករា៕