ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អំណោយជូនលោកយាយ យឹម យ៉ន ព្រះជន្ម ៩០ឆ្នាំ មានជីវភាពក្រីក្រលំបាក កំពុងមានជំងឺប្រចាំកាយដើរមិនរួច និងពិការភ្នែក

97

 

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការចាត់តាំងពីឯឧ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ និងថវិកាមួយចំនួនរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯឧអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនលោកយាយ យឹម យ៉ន ព្រះជន្ម ៩០ឆ្នាំ មានជីវភាពក្រីក្រលំបាក កំពុងមានជំងឺប្រចាំកាយដើរមិនរួច និងពិការភ្នែក រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ជាមួយនឹងការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ លោក ម៉េត មាសភក្តី បានប្រគល់ជូនលោកយាយនូវ សំភារៈ និងថវិការួមមាន៖
១. អង្ករចំនួន ១០០គីឡូក្រាម
២. មី ០៥កេសតូច
៣. ទឹកសុទ្ធ ០៥កេស
៤. ទឹកត្រី ០៣យួរ
៥. ទឹកស៊ីអុីវ ០៣យួរ
៦. ត្រីខ ០៥យួរ
៧.ប្រេងឆា ០៥ដប
៨. ភួយធំ ០១
៩. មុង ០១
១០. អាវរងារ ០១
១១. ក្រមា ០១ និង
១២. ថវិកា ១លានរៀល

បន្ថែមពីនេះ លោក ម៉េត មាសភក្តី ក៏បានបញ្ជាក់ជូនលោកយាយថា ឯឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងធ្វើការឧបត្ថម្ភអង្ករជារៀងរាល់ខែជូនលោកយាយមិនអោយបារម្ភពីការដាច់ស្បៀងអាហារឡើយ។

លោកយាយ យឹម យ៉ន បានសំដែងសេចក្តីត្រៀកអរយ៉ាងខ្លាំងពោរពេញដោយក្តីសង្ឃឹមជាមួយនឹងទឹកចិត្តសណ្តោសប្រណីគាំពារពីប្រមុខថ្នាក់ដឹកនាំ តាមរយៈឯឧអភិបាលរាជធានីភ្នំពេញនេះ។

អត្ថបទដែលជាប់ទាក់ទង