ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការទីផ្សារ និងចលនូបត្ថម្ភស៊ីហ្គេមឆ្នាំ២០២៣បានផ្តល់សិទ្ធិជូន ក្រុមហ៊ុន Pathmazing INC ដែលជាអ្នករ៉ាប់រង

58

ភ្នំពេញ៖ព្រឹកថ្ងៃទី១២កញ្ញាឆ្នាំ២០២២ឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣(CAMSOC)បានដឹកនាំកិច្ចប្រជុំដោយត្រួតពិនិត្យលើគណៈកម្មការទីផ្សារនិងចលនូបត្ថម្ភ
របស់CAMSOCនិងការបង្ហាញរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិនេះដើម្បីឲ្យស្របតាម
គោលការណ៍សន្សំសំចៃប្រកបដោយសុចរិតភាព។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំថា គណៈអចិន្ត្រៃយ៍ CAMSOC បានដឹកនាំកិច្ចប្រជុំក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុនដើម្បីពិនិត្យមើលលើការកៀរគរស្វែងរកចំណូលរួមទាំងការជំរុញការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងពីដំណើរការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ទៅក្នុងស្រទាប់មហាជន ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ អ្វីជាបំណងប្រាថ្នាធំ គឺ CAMSOCចង់ឲ្យស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ត្រដំបូង របស់កម្ពុជាមានភាពផុស
ផុលខ្លាំងក្លានៅគ្រប់ទីកន្លែងទាំងអស់ដោយដំណើរការនេះទទួលបានជោគជ័យលុះត្រាតែមានការគាំទ្រពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់។
គណៈកម្មការទីផ្សារនិងចលនូបត្ថម្ភត្រូវបានដឹកនាំដោយឯកឧត្តមថោង រដ្ឋសក្តិជាប្រ
ធានគណៈកម្មការគឺជាផ្នែកពិសេសក្នុងការស្វែងរកចំណូល។ក្នុងកិច្ចប្រជុំនេះគណៈកម្មការជំនាញផ្សេងទៀតនៃCAMSOCក៏បានចូលរួមដែរដោយបានញែកការងារនិងបែងចែកភារកិច្ចឲ្យកាន់តែច្បាស់លាស់។
ចំពោះផ្នែកគណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ បានផ្តល់សិទ្ធិជូនទៅក្រុមហ៊ុន Pathmazing INC ដែលជាអ្នករ៉ាប់រងក្នុងការរកចំណូលហើយត្រូវបានកំណត់តាមគោល
ការណ៍ច្រកចេញចូលតែមួយដើម្បីជំរុញឲ្យមានតម្លាភាពគណនេយ្យភាព។ដើម្បីលើកកម្ពស់
បន្ថែមលើគោលការណ៍សន្សំសំចៃខ្ពស់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គឺ CAMSOC បានប្រើប្រាស់យន្តការផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ដែលមានវិជ្ជាជីវៈត្រឹមត្រូវច្បាស់លាស់។

ទាំងអស់នេះហើយដែលសម្តេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រ
សួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិCAMSOCបានឯកភាពជាគោលការណ៍ក្នុងការផ្តល់សិទ្ធិ ដល់ក្រុមហ៊ុនឯកជន។
ក្នុងបទបង្ហាញរបស់ក្រុមហ៊ុន Pathmazing INC គឺពិតជាមានភាពច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈខ្ពស់ដោយមានលក្ខណៈទាក់ទាញសោភ័ណភាពជាពិសេសគឺភាពស្មោះត្រង់របស់ក្រុមហ៊ុននៃដំណើរការការងាររបស់ខ្លួនដើម្បីឆ្លុះបញ្ចាំងលើគោលការណ៍សន្សំសំចៃ តម្លាភាព សុចរិតភាព គណនេយ្យភាព។

ទាំងគណៈកម្មការជំនាញរបស់ CAMSOC និងក្រុមហ៊ុនជាដៃគូ នៅតែធ្វើកិច្ចការរួមគ្នា ហើយគណៈកម្មការជំនាញរបស់CAMSOCនៅតែជាម្ចាស់ក្នុងការគ្រប់គ្រងដឹកនាំតម្រង់ទិសលើការងារបច្ចេកទេស ដល់ក្រុមហ៊ុនជាដៃគូ។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម។
ឯកឧត្តមអគ្គលេខាធិការក៏បានឲ្យដឹងទៀតថាក្រុមហ៊ុនឯកជនតែងតែមកធ្វើបទបង្ហាញជូនដល់គណៈកម្មការជំនាញរៀងរាល់លើកដើម្បីឆ្លងការសម្រេចនានា។ទាំងអស់នេះគឺជាសុខដុមនីយកម្មនៃការងាររបស់គណៈកម្មាធិការជាតិCAMSOCដែលបង្កើតឲ្យបាននូវការ
យោគយល់គ្នាភាពប្រទាក់ក្រឡាហើយរួមគ្នាក្នុងស្មារតីការងារជាក្រុម។
នេះជាចំណុចពិសេស ដែលឯកឧត្តមបណ្ឌិត ថោង ខុន តែងតែយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំមកដល់ក្រុមជំនាញទាំងអស់គ្នា ដើម្បីជំរុញឲ្យយើងទាំងអស់គ្នា មានការទទួលខុសត្រូវខ្ពស់ចំពោះការបែងចែកតួនាទីភារកិច្ចនៃដំណើរការ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងឲ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង