ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូជំនួយ U-23៖ប្រកួតជាមួយជប៉ុន គឺជាការហ្វឹកហាត់និងសាកល្បងសមត្ថភាព

109

ភ្នំពេញ៖ថ្ងៃទី២០កញ្ញា២០២២ខាងមុខនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ(U23)នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ។
នេះជាការត្រៀមដ៏សំខាន់មួយដើម្បីដកស្រងបទពិសោធន៍ហើយក៏ជាលើកដំបូង
សម្រាប់U23កម្ពុជាដែលត្រឡប់មកមានការប្រកួតឡើងវិញបន្ទាប់ពីបានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភាកន្លងទៅ។

ជំនួបរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោហើយនៅថ្ងៃទី១៥កញ្ញាសំបុត្រចូលទស្សនាក៏នឹងចាប់ផ្ដើមលក់ដែរ។
លោកភាសុភ័ក្ត្រាដែលជាគ្រូជំនួយជម្រើសជាតិបានចាត់ទុកថាការប្រកួតជាមិត្តភាពនេះធ្វើឡើងក្នុងគោលដៅត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា។លើសពីនេះទៀតនោះក៏ជាការហ្វឹកហាត់និងអភិវឌ្ឍសមត្ថភាពកម្លាំង ដែលជាផ្នែកមួយនៃបញ្ហា នៅក្នុងការប្រកួត។
លោកភាសុភ័ក្ត្រាបានបញ្ជាក់បន្តថាដូចអ្វីដែលយើងរៀបចំគឺក្រៅតែពីផែនការត្រៀម
សម្រាប់ស៊ីហ្គេមនៅក្នុងឱកាសលេងមិត្តភាពនេះយើងបានកោះហៅកីឡាករដ៏ច្រើនខុសពី
សព្វមួយដងក្រោមហេតុផលដើម្បីមើលទៅលើកម្រិតរបស់ពួកគាត់ដែលមានគុណភាពផ្សេងៗគ្នាគុណភាពប្រហាក់ប្រហែលគ្នាមានអ្នកខ្លះមានគុណភាពខ្ពស់ប៉ុន្តែអ្វីដែលយើងចង់បានកាន់តែខ្លាំងគឺការប្រើប្រាស់កម្លាំង។
ការប្រើប្រាស់កម្លាំងនេះគឺដើម្បីផ្សារភ្ជាប់ជាមួយនឹងតាក់ទិចនៃការលេងតម្រូវការខ្ពស់ផ្នែកកម្លាំងនៃការប្រយុទ្ធបង្កើនចលនានៃការគាំទ្រនិងការប្រយុទ្ធក៏ដូចជារក្សាកម្លាំងឱ្យមាន
ថិរវេលាគ្រប់គ្រាន់ដែលយើងតែងតែឃើញមកហើយថាកន្លងមកកីឡាករយើងភាគច្រើនគឺតែងតែធ្លាក់ចុះកម្លាំងក្រោយពីការរត់អស់។
នេះជាការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍន៍កម្លាំងក្រុមការងារជម្រើសជាតិដែលដឹកនាំ
ដោយលោកKeisukeHondaបានដាក់លក្ខខណ្ឌតម្រូវឱ្យកីឡាករដែលត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិមិនថាក្រុមធំ ឬក្រុមអាយុក្រោម ២៣ឆ្នាំ (ដែលជាក្រុមត្រៀមស៊ីហ្គេម) ត្រូវធ្វើតេស្តកម្លាំងអំណត់ (30-15IFT) ចាប់ពី ២០.៥ គីឡូម៉ែត្រ/ម៉ោងឡើងទៅ។

ចំពោះការកោះហៅកីឡាករច្រើនដល់ទៅ៣៥នាក់គឺដើម្បីយ៉ាងហោចណាស់កីឡាករទទួលបានបទពិសោធន៍ពីការធ្វើតេស្តកម្លាំងអំណត់ដ៏សំខាន់នេះ។
ម្យ៉ាងវិញទៀតនេះក៏ជាការជម្រុញទឹកចិត្តឬក៏លើកទឹកចិត្តពួកគាត់ដែលបានប្រឹងប្រែងបង្ហាញការប្រកួតកម្រិតខ្ពស់នៅលើទីលានសម្រាប់ក្លិបរៀងៗខ្លួនក៏ដូចជាការសាបព្រោះដំណាក់កាលដំបូងអំពីរបៀបនៃការរត់(30-15IFT)ហើយនៅពេលគាត់គិតថាពេលគាត់បានចូល
រួមគាត់ទទួលបានបទពិសោធន៍ឬក៏ដឹងថាខ្លួនឯងនៅខ្វះខាតបញ្ហាកម្លាំងនេះដើម្បីឲ្យគាត់ប្រឹងប្រែងជម្រុញទឹកចិត្តខ្លួនឯងក្នុងការអភិវឌ្ឍសមត្ថភាពកម្លាំងដើម្បីឲ្យមានឱកាសមកចូលរួមលើកក្រោយទៀត។
ការប្រកួតមិត្តភាពនាពេលខាងមុខនេះនឹងប្រមូលផ្ដុំទៅដោយសមាសភាពកីឡាករ
ដែលមានអាយុក្រោម២៣ឆ្នាំ ត្រូវនឹងលក្ខខណ្ឌអាយុនៃការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង