ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃចំនួន ៥.០០០ម៉ែត្រគីប អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បានក្នុងមួយថ្ងៃចំនួន ២០. ០០០ម៉ែត្រគីប

94

ព្រះសីហនុ ៖ រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះពិនិត្យសមិទ្ធផលនៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ អមដំណើរដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរៀងចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលរងខេត្ត ក្រុមការងារជំនាញ និងក្រុហ៊ុនសាងសង់ ។

ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃចំនួន ៥.០០០ម៉ែត្រគីប និងអញ្ជើញបន្តទៅពិនិត្យការដា្ឋនសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅចុងឆ្នេរអូរឈើទាល ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃចំនួន ២០. ០០០ម៉ែត្រគីប។

តាមការបញ្ជាក់របស់ក្រុមហ៊ុន X-Water ឲ្យដឹងថា ការសាងសង់គម្រោងប្រព្រឹត្តិកម្មទឹកសំណល់ទី៣ នៅខេត្តព្រះសីហនុ សម្រេចបាន ៦៥ ភាគរយនៃគម្រោងសាងសង់សរុប គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាម២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែកក្តដា ឆ្នាំ២០២៣ ហើយរោងចក្រអាងប្រព្រឹត្តិកម្មទឹកសំណល់ទី៣ មានទីតាំងនៅអូរប៉ោយឈើទាល មានសមត្ថភាពផលិតទឹកបាន២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទំហំដី១ហិចតា។

ចំណែកស្ថានីយអាងប្រតិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងមួយថ្ងៃ បាន៥.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ការសាងសង់រោងចក្រនេះបានចាប់ផ្តើមបន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទី ១ និងទី ២ ត្រូវបានដាក់ឱ្យដំណើរការ ហើយរោងចក្រប្រព្រឹត្តិកម្មនេះនឹងចម្រោះ និងធ្វើប្រព្រឹត្តិកម្មទឹក មុនពេលដែលវាត្រូវបានបង្ហូរចូលទៅក្នុងសមុទ្រ។ ទឹកសំណល់របស់ទីក្រុងពីមុនត្រូវបានបង្ហូរទៅតំបន់ឆ្នេរតាមប្រឡាយ និងអូរធម្មជាតិ ប៉ុន្តែឥឡូវនេះភាគច្រើនហូរចូលអាងលើផ្ទៃដី ១៦ ហិកតា។ គម្រោងនេះត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង