ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ៦ឃុំ ដើម្បីស្វែងយល់អំពី សកម្មភាពការងារប្រចាំថ្ងៃដល់ពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំ

54

ព្រះសីហនុ៖ ពេញ១ថ្ងៃ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ អនុប្រធាន ភូមិ ជំនួយការ ភូមិ និងលោកនាយក លោកស្រី នាយិកា សាលា ប្រធានមណ្ឌលសុខភាពវាលរេញ ដើម្បីស្វែងយល់អំពី សកម្មភាពការងារប្រចាំថ្ងៃដល់ពលរដ្ឋ នៅក្នុងមូលដ្ឋាន៦ឃុំ ក្នុងនោះមាន
១-ការផ្ដល់សេវាច្រកចេញចូលតែមួយ នៅតាមរដ្ឋបាលឃុំ
២.ស្វែងយល់អំពីបញ្ហាប្រឈម នៅតាមភូមិ ឃុំ
៣.ពន្យល់ និងរំលឹកឡើងវិញ អំពីភារៈកិច្ច របស់មេភូមិ អនុប្រធានភូមិ និងជំនួយការមេភូមិ
៤.ណែនាំដល់នគរបាលប៉ុស្តី៍រដ្ឋបាលឱ្យបន្តខិតខំ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាមួយគ្នានោះ លោកអភិបាលស្រុកក៍បានណែនាំ ពាក់ព័ន្ធ អនាម័យបរិស្ថាន ត្រូវយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្សពផ្សាយ ទាំងការអនុវត្តជាប្រចាំ មួយវិញទៀតឃុំវាលរេញជាឃុំប្រមូលផ្តុំប្រជុំជន ធំមួយក្នុងស្រុក ហើយវិស័យអប់រំក៍ជាការសំខាន់ ខំប្រឹងបណ្តុះស្មារតី ចំណេះដឹង ដល់សិស្ស អោយមានគុណភាណ ឈានដល់ការប្រឡងប្រណាំង ថ្នាក់ខេត្ត និងដល់ថ្នាក់ជាតិ ។

ក្នុងឱកាសចុះសំណេះសំណាល លោក អ៊ី ធារិន អភិបាលស្រុកក៏បានឧបត្ថម្ភនូវជែលលាងដៃជូន ដម្រាប់ប្រើប្រាស់ផងដែរ។
សូមបញ្ចាក់ថា លោក អ៊ី ធារិន ក្រោតពីទទួលមុខតំណែងជាអភិបាលស្រុកព្រៃនប់ថ្មីៗនេះ លោកបានចុះតាមមូលដ្ឋានឃុំទូទាំង១៥ យុំក្នុងស្រុក ដើម្បីស្វែងយល់អំពី សកម្មភាពការងារប្រចាំថ្ងៃដល់ពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំនិមួយៗ ៕

អត្ថបទដែលជាប់ទាក់ទង