ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាក់ឈ្នួលអប្បរមាកម្មករឆ្នាំ២០២៣នឹងដឹងថ្ងៃ២១កញ្ញា ខណៈភាគីនិយោជក១៩៧ ដុល្លារ ភាគីរាជរដ្ឋាភិបាល១៩៨ដុល្លារ និងភាគីសហជីពលើកតួលេខ៣ផ្សេងគ្នា

38

 

ភ្នំពេញ៖. នៅថ្ងៃមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះកម្មករនិយោជិតដែលធ្វើការក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរកាបូបនឹ ងដឹង ពីល ទ្ធផលនៃចំនួនប្រាក់ឈ្នួលអប្បរមារបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ខណៈត្រីភាគីបានដា ក់ តួលេខផ្សេងគ្នាក្នុងនោះភាគីនិយោជកដាក់១៩៧ដុល្លារ ភាគីរាជរដ្ឋាភិបាល ១៩៨ដុល្លារ និងភា គីសហជីពដាក់តួលេខ៣ផ្សេងគ្នា។
ការដាក់តួលេខផ្សេងគ្នានេះបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិភាក្សា ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិត ផលធ្វើដំ ណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ដោតអូសបន្លាយរបស់ ពេលជាច្រើនម៉ោង នៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ. រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារបានលើកឡើងថា ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ ទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមា សម្រាប់ ឆ្នាំ២០២៣ ដូចខាងក្រោម៖តំណាងភាគីកម្មករនិយោជិត បានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក មាន សំឡេងគាំទ្រចំនួន ៨សំឡេង តួលេខ ២១០ដុល្លា រអាម៉េរិក មានសំឡេងគាំទ្រចំនួន ៣សំឡេង និង តួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេង គាំទ្រចំនួន៦សំឡេង។តំណាងភាគីនិយោជក បានឯកភាពយកតួលេខ ១៩៧ដុល្លារអាម៉េរិក គឺជាសំឡេងឯកច្ឆ័ន្ទភាពផ្ទៃក្នុងរបស់ខ្លួន។ និងតំណាងភាគីរាជរដ្ឋាភិបាលដោយឈ រលើ លក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ បានកំ ណត់តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក។

បើតាមអ្នកនាំពាក្យដដែលបានលើកឡើងថាកិច្ចប្រជុំដែលចំណាយពេលអស់ជាច្រើនម៉ោងនេះជាកិច្ចប្រជុំត្រីភាគីហើយជាលើកចុងក្រោយដើម្បីបូកសរុបបញ្ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារដែលជាប្រធានក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បរមាប្រជុំសម្រេចជាលើកចុងក្រោយ។
បើតាមអ្នកនាំពាក្យក៏បានលើកឡើងថាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង