ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ នៅពេលដែលផ្ទុះសង្គ្រាមផ្ទៃក្នុង

91

ភ្នំពេញ ៖ ដៃ និង ជើងមានកំហឹងជាមួយគ្នាយ៉ាងខ្លាំង។កំហឹងនេះបានក្លាយជាទំនាស់ផ្អើលដល់មាត់ ដល់ខួរក្បាល ។
ដោយធុញទ្រាន់នឹងទំនាស់នេះពេកនោះខួរក្បាល់បានបញ្ជាទៅមាត់ដើម្បីឲ្យមាត់បញ្ជាបន្តទៅដៃដោយឲ្យដៃយកកាំភ្លើងបាញ់ជើងនោះចោលដើម្បីកុំឲ្យមានទំនាស់បន្តទៅទៀត។ បានដូចចិត្តដៃក៏ដកកាំភ្លើងពីចង្កេះបាញ់ផូងសំដៅជើងធ្វើឲ្យជើងមានរបួសហូរឈាមយ៉ាខ្លាំង ហើយជាមួយនឹងសម្លេងកាំភ្លើងផ្ទុះឡើងនោះ ក៏ឭុមាត់ស្រែងអូយយ៉ាងឈឺចាប់ ។

ចំពោះដៃដែលក្លាហានខាងបាញ់ បោះនោះន៏យកដៃអោបជើងត្រង់កន្លែងមានរបួស ជាមួយនឹងទឹកភ្នែងចាប់ផ្ដើមហូរ ចេញមកដោយការឈឺចាប់។ច្រមុះចាប់ផ្ដើមម្ដងរីក ម្ដងរួម។ រាងកាយទាំងមូលចាប់ផ្ដើមដួលដេកទៅលើដីដើម្បីរង់ចាំរថយន្ដសង្ក្រោះមកដល់ ។

ពេលមកដល់មន្ទីរពេទ្យគេឭុសូរសម្លេងថ្ងូររបស់មាត់នៅខណៈដែលពេទ្យព្យាយាមវះយកគ្រាប់កាំភ្លើងចេញ។ ខួរក្បាលចាប់ផ្ដើមស្រអ័ព្ទភ្នែកចាប់ផ្ដើមព្រឹល ឯ ដង្ហើមដកចេញមកដោយដង្ហក់ ។ខួរក្បាលត្រូវបានសម្រាកដោយសារថ្នាំស្ពឹករបស់ពេទ្យ ។
បែបនេះគេហៅថាសង្គ្រាមគ្រួសារឬសង្គ្រាមផ្ទៃក្នុង។ សាច់ឯងឈាមឯងគ្មានការយោគយល់គ្នា គ្មានការអធ្យាស្រ័យគ្នាចុងក្រោយកាប់ ចាក់បាញ់ប្រហារគ្នាតើនរណាជាអ្នកឈឺ ?នៅក្នុងសង្គម ឬ នៅក្នុងគ្រួសារការយោគយល់អាធ្យាស្រ័យ វាជារឿងដែលគ្រប់ៗគ្នាត្រូវតែធ្វើឲ្យ
បានដើម្បីកុំឲ្យកើតមានវិប្បដិសារីទៅថ្ងៃក្រោយ ៕

 

អត្ថបទដែលជាប់ទាក់ទង