ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យម្នាក់ ករណីឃាតកម្មគិតទុកជាមុន

101

ស្រុកពញាឮ​ ៖ ករណីឃាតកម្មគិតទុកជាមុន។ កើតហេតុថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលា​ម៉ោង១២និង៣៤នាទី​ នៅចំនុចទំនប់បឹងខ្វែងក្នុងរោងកញ្ចុះលំហែកាយ ក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះ​ ចំនួន០១នាក់ ឈ្មោះ ធី សុកសំណាង ហៅ ង៉ូវ ភេទប្រុស ឆ្នាំកំណើត១៥.០៦.២០១២ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី២ មានទីលំនៅស្នាក់នៅភូមិ ព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្ត កណ្តាល។

ជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ មិន រត្តនា ហៅ ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំដីចំការ មានទីលំនៅស្នាក់នៅភូមិព្រែកតាព្រហ្ម ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖អង្រឹងក្រណាត់សាច់នីឡុង ពណ៍ក្រហម ប្រវែង២,៦០ម៉ែត្រ។

សភាពរឿងហេតុ
នៅថ្ងៃទីដប់បី ខែកញ្ញា ឆ្នាំពីរពាន់ម្ភៃពីរ វេលាម៉ោងដប់និងសាមសិបនាទី ឈ្មោះ ចាន់ វណ្ណី ភេទស្រី បានប្រើឲ្យជនសង្ស័យឈ្មោះ មិន រត្តនា ជិះម៉ូតូម៉ាកWave ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1P6286 ជិះទៅយកឈ្មោះ ជេម ស្រីនីត ភេទស្រី អាយុ៨ឆ្នាំ ឈ្មោះ ជេម ស្រីលីស ភេទស្រី អាយុ១៤ឆ្នាំ ជាកូនស្រីរបស់ឈ្មោះ ចាន់ វណ្ណី និងឈ្មោះ ធា លីណា ភេទស្រី អាយុ៩ឆ្នាំ និងឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ភេទប្រុស អាយុ១៣ឆ្នាំ ជាក្មួយរបស់ឈ្មោះ ចាន់ វណ្ណី នៅសាលារៀនក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់មក ជនសង្ស័យបានបើកម៉ូតូកាត់តាមដីចំការទៅយកពួកក្មេងៗទាំងនោះ ពីសាលារៀន ក្នុងស្ថានភាពមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ពេលទៅដល់សាលាជនសង្ស័យ បានឲ្យក្មេងទាំង០៤នាក់នោះ ឡើងជិះម៉ូតូដោយពេលនោះ ឈ្មោះ ជេម ស្រីនីត ភេទស្រី អាយុ៨ឆ្នាំ អង្គុយពីមុខជនសង្ស័យឈ្មោះ ជេម ស្រីលីស អាយុ១៤ឆ្នាំ អង្គុយបន្ទាប់ជនសង្ស័យ ហើយឈ្មោះ ធា លីណា អាយុ៩ឆ្នាំ អង្គុយបន្ទាប់ ឈ្មោះ ជេម​ ស្រីលីស ចំនែកឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ អង្គុយពីក្រោយគេ បន្ទាប់មកជនសង្ស័យ បានឌុបពួកក្មេងៗទាំងនោះចេញមក លុះជិះមកដល់ចំនុចច្រកចូលដីចំការជនសង្ស័យបានឈប់ម៉ូតូចាក់សោរទ្វាររបងចូលម៉ូតូ ខណៈពេលនោះ ឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ បានចុះពីលើម៉ូតូរត់ទៅជ្រកក្នុងសំយាបរោងស្នាក់របស់ជនសង្ស័យ ចំណែកជនសង្ស័យ បានឌុបពួកក្មេងស្រីៗទាំង០៣នាក់នោះមកមុន​ ពេលជនសង្ស័យជិះបានចម្ងាយប្រហែល៧០ម៉ែត្រ ជនសង្ស័យបានឈប់ម៉ូតូ ហើយស្រែកហៅជនរងគ្រោះ ឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ថា៖ អាង៉ូវហ្អែងទៅផ្ទះអត់? ស្រែកចំនួន ០៣ដង និងចុចស៊ីផ្លេម៉ូតូ ចំនួន០២ទៅ០៣ដងទៀត ប៉ុន្តែជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ មិនលឺទេ ព្រោះមេឃភ្លៀង បន្ទាប់មកជនសង្ស័យ ក៍បើកម៉ូតុឌុបក្មេងស្រីៗ ទាំង០៣នាក់នោះ មករោងស្នាក់នៅរបស់ឈ្មោះ ចាន់ វណ្ណី មុនពេលមកដល់រោងស្នាក់នៅ ជនសង្ស័យបានឲ្យក្មេងស្រីៗនោះ ចុះពីលើម៉ូតូ រួចជនសង្ស័យ បានបណ្តើរម៉ូតូយកទៅទុកក្នុងរោង ហើយអង្គុយចុចទូរសព្ទ័លេងនៅក្នុងរោងប្រហែល១៥នាទី បន្ទាប់មក ជនសង្ស័យបានដើរទៅដេញសត្វពពែ ពីក្នុងដីចំការឲ្យចេញទៅទិសខាងលិច​បាត់ទៅរួចហើយ ជនសង្ស័យ បាន​ដើរសំដៅទៅរោងស្នាក់នៅរបស់ខ្លួនវិញ លុះពេលជនសង្ស័យ ដើរដល់ចំនុចរោងកញ្ចុះជាប់មាត់បឹងពេលនោះ ជនសង្ស័យបានជួបនិងឃើញជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ កំពុងអង្គុយលេងលើអង្រឹងក្នុងរោងឈើលំហែកាយក្បែរមាត់ទឹករបស់ម្ទាស់ដី ពេលឃើញដូច្នេះ ជនសង្ស័យបានដើរទៅក្នុងរោងនោះដែរ ដោយជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ បានងើបចេញពីអង្រឹង ហើយជនសង្ស័យបានទៅអង្គុយលើអង្រឹងនោះចុចទូរស័ព្ទម្តង បែរក្បាលទៅទិសខាងត្បូង ចំនែកជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ បានទៅឈរក្រោយខ្នង ជនសង្ស័យ មើលជនសង្ស័យ ចុចទូរស័ព្ទ ភ្លាមនោះជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ បានងោកក្បាលឆ្ងោកមើលទូរស័ព្ទរបស់ជនសង្ស័យ ខណៈពេលនោះ ជនសង្ស័យ បានយកខ្សែពណ៍ស (ខ្សែនីឡុងកន្ទុយកណ្តុរ) ជាខ្សែចំណងចងរនាំងបាំងខ្យល់ធ្វើពីបន្ទះឈើ ពណ៍ដីឥដ្ឋ ដាក់ជាប់និងសរសរោងខាងត្បូង យកមកចងរុំករបស់ជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ រួចជនសង្ស័យ បានស្ទុះងើបឈររឹតកជនរងគ្រោះ ឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ឲ្យខ្លាំងបន្ថែមទៀត បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ ធា សុកសំណាងហៅង៉ូវ ចេញលាមកតាមខោ ស្លាប់នៅកន្លែងកើតហេតុតែម្តង ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានលើកសពជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅង៉ូវ ដាក់នៅចន្លោះអង្រឹង ធ្វើពីក្រណាត់ ពណ៍ក្រហម ចងនៅចន្លោះសរសរោងខាងត្បូង បន្ទាប់មកជនសង្ស័យ បានតេទូរសព្ទ័តាមរយៈ Messenger របស់ឈ្មោះ ទឹកចិត្តម្តាយ ទៅអាខោន Messenger ឈ្មោះ អានីកូនខ្មែរ ជារបស់ឈ្មោះ ចាន់ វណ្ណី ត្រូវជាអ៊ុំស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ថា៖ចែអើយអាង៉ូវ វាមិនដឹងមិចទេ វាស្លាប់ហើយ វាបានយកក្រណាត់អង្រឹងចងកសម្លាប់ខ្លួនឯងស្លាប់បាត់ហើយ ពេលនោះឈ្មោះ ចាន់ វណ្ណី បានប្រាប់ ជនសង្ស័យវិញថា៖ ជួយធ្វើចលនាអាង៉ូវផង រួចក៏បិទទូរស័ព្ទ បន្ទាប់មកទៀត ជនសង្ស័យ បានយកស្បែកជើងរបស់ជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ដាក់ក្នុងកាបូបរៀនរបស់ជនរងគ្រោះ និងកាន់អាវសិស្សសាលារបស់ជនរងគ្រោះ រួចហើយបីត្រកងលើកសពជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅង៉ូវ ដើរតាមផ្លូវទំនប់ត្រឡប់ទៅរោងស្នាក់នៅរបស់ឈ្មោះ ចាន់ វណ្ណី វិញ ដើរបានប្រហែល៨០ម៉ែត្រ ឈ្មោះ ចាន់ វណ្ណី និងកូនស្រីរបស់ខ្លួន ឈ្មោះ ជេម ស្រីលីស បានដើរមកទាន់និងយកប្រេងក្រឡា ធ្វើចលនាឲ្យជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ម្តងទៀត ក្រោយមក ជនសង្ស័យបានលើកបីជនរងគ្រោះឈ្មោះ ធា សុកសំណាង​ ហៅ ង៉ូវ ដើរបន្តមកទៀត ប៉ុន្តែពេលនោះឈ្មោះ​ សួន ជេម​ ជាប្ដីរបស់ឈ្មោះចាន់ វណ្ណី​ បានជិះម៉ូតូមកដល់រួចហើយបានឈប់ម៉ូតូ​ ហើយក៏បានយកជនរងគ្រោះពីជនសង្ស័យអោបពីមុខដើរមកកាន់រោងរបស់ខ្លួនស្នាក់នៅ ពេលមកដល់រោងស្នាក់នៅជនសង្ស័យ​ និងឈ្មោះ ចាន់ វណ្ណី បាននាំគ្នាជួយលាងសំអាតសពជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ ហើយប្តូរសម្លៀកបំពាក់ថ្មីឲ្យជនរងគ្រោះ ឆ្លៀតពេលនោះ ជនសង្ស័យ បានប្រាប់ និងជិះម៉ូតូជូនម្តាយបង្កើតជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅង៉ូវ ទៅវត្តពាមសត្ថា ដើម្បីឱ្យព្រះសង្ឃជួយទាយមើល ពេលនោះព្រះសង្ឃបានប្រាប់ថា៖ ជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវ បានស្លាប់ដោយសារគ្រោះកំបុតក០៤ឆ្នាំហើយ រួចក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។

ក្រោយមកក្រុមគ្រួសារ បានរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះឈ្មោះ ធា សុកសំណាង ហៅ ង៉ូវដោយយប់ងងឹតពេក​ និងមានធ្លាក់ភ្លៀងតិចៗបានផ្អាកការពិនិត្យ។

ការពិនិត្យ លើកទី២​ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី , ដោយមានការចូលរួម ពិនិត្យសាកសព របស់អង្គភាពការពារកុមារ​ (​​PCU) និងជំនាញការិយាល័យបច្ចេកទេស​ និងវិទ្យាសាស្ត្រខេត្តកណ្តាល
-ការពិនិត្យ សពតម្កល់នៅក្នុងរោងខាងមុខទូរកុងទ័រន័រ រោងដែកប្រក់ដំបូលក្បឿង
-សពកំពស់ ១,២៧ ម៉ែត្រ
-លើទ្រូងសព មានឡើងសសៃឈាម
-ចុងច្រមុះមានឈាមហូរ
-ភ្នែករីកប្រស្រីបែកសសៃឈាម
-មានស្នាមទ្រុតជាំខ្មៅរាងបញ្ឆិត ទំហំ ៦ សង់ទីម៉ែត្រ
-ក្រោមចង្កាមានស្នាមរបួស ប្រវែង ៥ សង់ទីម៉ែត្រ
-ស្នាមក្រោមគ្រាប់ពោន មកក្រោម ប្រវែង ៤ សង់ទីម៉ែត្រ
-គូថមានលាមក

សន្និដ្ឋាន សាកសព ស្លាប់ដោយករណី ឃាតកម្ម និងឈានទៅកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ មិន រត្តនា ហៅម៉ៅ នាំយកមកសាកសួរ នៅអធិការរដ្ឋាននគរបាលស្រុកពញាឮ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាពយកខ្សែពណ៍ស (ខ្សែនីឡុងកន្ទុយកណ្តុរ) ជាខ្សែចំណងចងរនាំងបាំងខ្យល់ធ្វើពីបន្ទះឈើ ពណ៍ដីឥដ្ឋ ដាក់ជាប់និងសសររោងខាងត្បូង យកមកចងរុំរិតកជនរងគ្រោះសម្លាប់។

ដោយមូលហេតុរូបខ្លួន ខឹងនឹងជនរងគ្រោះកាលពី០២ខែមុន រឿងជនរងគ្រោះប្រើមិនបាន និងតមាត់ខ្លួននិងខឹងឈ្មោះ​ សួន ជេម ឈ្មោះចាន់ វណ្ណី​ និយាយប្រាប់ម្ចាស់ដីថា៖ ខ្លួនអត់ធ្វើការងារយកមុខមាត់តែឯង។ បច្ចុប្បន្ន ជនសង្ស័យ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង