ឆេះរថយន្តម៉ាក ហុងដា ស៊ីអវី បណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្ត
ភ្នំពេញ៖ នៅវេលាម៉ោង ១៥:០០ នាទីរសៀល ថ្ងៃនេះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយដែលបណ្តាលឲ្យឆេះរថយន្តចំនួន០១គ្រឿង ដែលសិ្ថតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម នៅមុខផ្ទះលេខ៤០៨ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ម្ចាស់រថយន្តឈ្មោះ : SNG CHWEE HUAT ភេទ ប្រុសអាយុ ៦៩ ឆ្នាំ ជនជាតិសឹង្ហបុរី មុខរបរ អ្នកដឹកជញ្ជូន ។
មូលហេតុ: បណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យតែម្ដង។
ប្រភេទរថយន្ត: រថយន្តម៉ាក ហុងដា ស៊ីអវី (Honda CRV) សេរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ ២C-៧៦៧៩ ។
ខូចខាតសម្ភារៈ ឆេះរថយន្តម៉ាក ហុងដា ស៊ីអវី (Honda CRV) សេរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ ២C-៧៦៧៩ ចំនួន ០១ គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ៕