ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្រុញរៀបចំកម្មវិធីបិទ និង បើកព្រឹត្តិការណ៍ស៊ីហ្គេម

200

ភ្នំពេញ៖ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣(CAMSOC)បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវត្រួតពិនិត្យតាមដាននិងវាយតម្លៃជាប្រចាំ ចំពោះការងារពិធីការ ដើម្បីត្រៀមលក្ខណៈរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។

ការងារពិធីការដែលឯកឧត្តមបានលើកឡើងនោះគឺទី១ការរៀបចំវេទិកាគណៈអធិបតីឲ្យបានត្រឹមត្រូវទាំងច្រកចេញ ចូលនិងកន្លែងអង្គុយទស្សនាដ្បិតនឹងមានប្រមុខរដ្ឋនិងថ្នាក់
ដឹកនាំនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ចូលរួមពិធីបើកបិទនៃព្រឹត្តិការណ៍ជាប្រវត្តិ
សាស្ដ្រនេះ។ទី២ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធក្នុងពហុកីឡដ្ឋានជាតិមរតកតេជោដែលត្រូតពិនិត្យ ប្រព័ន្ធសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ និងសំណង់ ពិសេសការកសាងភូមិកីឡា។

ពាក់ព័ន្ធនឹងភូមិកីឡានេះដែរ កិច្ចប្រជុំបានសម្រេចយកផែនការ B ជាគោល ប្រសិនបើផែនការ A មិនអាចសម្រេចតាមផែនការ។ ផែនការ B គឺការកំណត់គ្រែ សម្រាប់ស្វាគមន៍ការស្នាក់នៅរបស់ប្រតិភូ និងអត្តពលិកចំនួន ៣,៧០០នាក់ ខណៈផែនការ A ជ្រើសរើសយកជាង ៤ពាន់នាក់។ ចំពោះការសាងសង់ កំពុងមានភាពវិជ្ជមានច្រើន តែកិច្ចប្រជុំបានជ្រើសរើសយកផែនការ B ដែលមានភាពជាក់លាក់ អាចគ្រប់គ្រាន់ សម្រាប់ដំណើរការនៃការឆ្លាស់គ្នាចុះឡើង ក្នុងរង្វង់ប្រតិភូ និងកីឡាករ-កីឡាការិនីប្រមាណ ៩ពាន់នាក់។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣
មានប្រសាសន៍ថា«នេះគឺជាអ្វីដែលឯកឧត្ដមបណ្ឌិតថោងខុនបានណែនាំឲ្យគ្រប់ភាគីទាំងអស់ ទាំងភាគីក្រុមហ៊ុនសាងសង់ភូមិកីឡាទាំងគណៈកម្មការជំនាញដែលត្រូវគ្រប់គ្រងខាងផ្នែកស្នាក់នៅ ហូបចុក នេះ គឺត្រូវត្រួតពិនិត្យ តាមដាន និងវាយតម្លៃ គ្រប់ពេលវេលាទាំងអស់»។

ចំពោះការរៀបចំច្រកចេញ ចូលអំឡុងពិធីបើកបិទវិញត្រូវបានជំរុញឲ្យមានការរៀប
ចំច្រក VIP សម្រាប់គណៈអធិបតី ច្រកចេញ-ចូលសម្រាប់កីឡាករ-កីឡាការិនី និងច្រកចេញ-ចូលសម្រាប់មហាជន ពោលគឺត្រូវបែងចែកឲ្យមានសុវត្ថិភាពទាំងអស់។ ម្យ៉ាងទៀត ការបែងចែកនេះគឺដើម្បីធ្វើឲ្យមានគោលការណ៍ច្បាស់លាស់និងងាយស្រួលក្នុងការស្វែងរក
កន្លែងអង្គុយទស្សនាក្នុងព្រឹត្តិការណ៍ដែលនឹងមានថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋជាច្រើន
ចូលរួម។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ជារួម កិច្ចប្រជុំនេះ បានសម្រេចលទ្ធផលជាច្រើន ក្រៅពីជំរុញលើការត្រៀមរៀបចំការងារពិធីការ បន្ទាប់ពីមានការសម្រេចលើផែនការស្នាក់នៅ ផែនការដឹកជញ្ជូន និងផែនការម្ហូបហារ។
ចំពោះផែនការម្ហូបអាហារត្រូវបានគណៈកម្មការជំនាញរបស់CAMSOCរៀបចំជ្រើស
រើសក្រុមហ៊ុនតាមរយៈការដេញថ្លៃត្រឹមត្រូវហើយបានជ្រើសរើសរួចរាល់រង់ចាំតែឆ្លងការសម្រេចពីថ្នាក់ដឹកនាំក្នុងការកំណត់យកក្រុមហ៊ុនមានដែលសមត្ថភាពលេចធ្លោជាងគេប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង