កម្លាំងសង្គ្រោះគ្រោះមហន្តរាយ អនុសេនាធំលេខ ៩១១ (៧២៣) បញ្ជាការដ្ឋានទ័ពពិសេស ទទួលបានជោគជ័យក្នុងការចូលរួមធ្វើលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេស កម្ពុជា-ឡាវ-វៀតណាម
ឡាវ៖ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិតឡាវ និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ នៅប្រទេសឡាវ នៅព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេស កម្ពុជា-
ឡាវ-វៀតណាម នៅប្រទេសឡាវ ដែលនៅក្នុងពិធីបិទលំហាត់នេះ មានការចូលរួមពី ឯកត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការក្រុមប្រឹក្សាភិបាលមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ និងជាប្រមុខរដ្ឋឡាវ និង មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឡាវ វៀតណាមផងដែល ។ សូមបញ្ជាក់ថា៖ នៅក្នុងលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេស កម្ពុជា-ឡាវ-វៀត ណាម ប្រទេសកម្ពុជា បានបញ្ជូនកម្លាំងសង្គ្រោះគ្រោះមហន្តរាយ អនុសេនាធំលេខ ៩១១(៧២៣) របស់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ចំនួន ៥២ នាក់ រួមនឹងប្រធានក្រុមដឹកនាំធ្វើលំហាត់ សរុបទាំងអស់ចំនួន ៦០ នាក់ ទៅចូលរួមជាមួយ កម្លាំងសង្គ្រោះគ្រោះមហន្តរាយ កងទ័ពប្រជាជនឡាវ និង វៀតណាម ដែលបានដំណើរការចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិទ្យាស្ថានភស្តុភារណាំហ៊ំ កងទ័ពប្រជាជនឡាវ ។ នៅក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេស កម្ពុជា-
ឡាវ-វៀតណាម រដ្ឋមន្ត្រីក្រសួងការពារជាតិទាំង ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ បានទស្សនាការសំដែង សកម្មភាពហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ ដោយមានប្រើប្រាស់នូវឧទ្ធម្ភាគចក្រ ចំនួន ៥ គ្រឿង របស់កងទ័ពអាកាសប្រជាជនឡាវ និង កងទ័ពប្រជាជនវៀតណាម និងទូកល្បាតចំនួន ៥គ្រឿង ទូកស្មាច់ចំនួន ១៨ គ្រឿង និង ទូកពង ៨គ្រឿង ។ ក្រៅពីនេះបានប្រើទូកបុកច្រាំង ប្រភេទ PTS គឺជាទូកដែលអាចផ្ទុកកម្លាំង និង ជញ្ចូនកម្លាំងបានទាំងផ្លូវទឹក និងផ្លូវគោក ។ ទូកនេះមានសមត្ថភាព អាចប្រាស់សម្រាប់ជួយសង្គ្រោះអ្នកដែលជួបគ្រោះថ្នាក់ និងអាចដឹកជញ្ជូនប្រជាជន, សត្វចិញ្ចឹម, យានជំនិះ និង របស់ផ្សេងៗទៀត ដោយ អាចបើកបរកាត់ខ្សែទឹកហូរខ្លាំង និងឧបសគ្គផ្សេងៗបានយ៉ាងងាយស្រួល ។
ការសំដែងលំហាត់នាពេលនោះបានបង្ហាញក្រុមល្បាតផ្លូវទឹករបស់កងទ័ពទាំង ៣ ប្រទេស ដែលបានចេញស្វែងរក និងជួយសង្គ្រោះអ្នកដែលជួបគ្រោះថ្នាក់ដោយទឹកជំនន់ ។ ក្រុមសង្គ្រោះខាងផ្លូវទឹក ចេញទៅជួយសង្គ្រោះអ្នកដែលលង់ទឹក ដោយបានប្រើប្រាស់អ្នកមុជទឹក ។ ដោយលែក កងកម្លាំងសុខាភិបាល, កងកម្លាំងវិស្វកម្ម, និងកងកម្លាំង ទ័ពអាកាស នៃកងទ័ពទាំង០៣
ប្រទេស កម្ពុជា-ឡាវ-វៀតណាម បានត្រៀមជាស្រេចក្នុងការជួយសង្រោះ។
សូមបញ្ជាក់ផងដែរថា៖ លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា នៃកងទ័ពទាំង ៣ ប្រទេសកម្ពុជា ឡាវ វៀតណាម ដែលបាន ដំណើរការមកតាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានបញ្ចប់ និងទទួលបានលទ្ធផលជាផ្លែផ្កា តាមគោលដៅ និងផែនការហ្វឹកហ្វឺនដែលបានគ្រោងទុក និងធានាបាននូវសុវត្ថិភាព១០០% ។ លំហាត់ហ្វឹកហ្វឺន សង្គ្រោះគ្រោះមហន្តរាយរួមគ្នា នៃកងទ័ពទាំង ៣ ប្រទេស លើកនេះ បានកើតឡើង និងសម្រេចបានលទ្ធផលល្អគឺដោយ
មានការដឹកនាំពីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលបានឃើញសារៈសំខាន់នៃការងារសង្គ្រោះទាំងនេះ ។
នៅក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេស កម្ពុជា-ឡាវ-វៀតណាម ឧត្តមសេនីយទោ ចាន់ថន សនតាក់អាត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានថ្លែងថា៖ ទោះបីជាការហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយរួមគ្នាទាំង៣ ប្រទេស នេះជាលើកដំបូង, ប៉ុន្តែបានផ្តល់នូវ មេរៀន និង ការចែករំលែក និង ពិសោធន៍គ្នាទៅវិញទៅមក ។
ឯកឧត្តម បញ្ជាក់ទៀតថា៖ ការសហការគ្នារវាងកងទ័ពទាំង៣កម្ពុជា
-ឡាវ-វៀតណាម ក្នុងការហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយនៅលើកនេះ ទោះបីជាលើកដំបូង ប៉ុន្តែវាមានអត្ថន័យធំធេង សម្រាប់កងទ័ពទាំង ៣ ប្រទេស ព្រោះថា៖ ក្រៅពីបានផ្លាស់ប្ដូរមេរៀន បទពិសោធន៍ ភាពស្ទាត់ជំនាញក្នុងការងារហើយ នៅបានផ្លាស់ប្ដូរផ្នែកវប្បធម៌, កីឡា និងប្រពៃណីទំនៀមទំលាប់រួមគ្នាទាំងការពង្រីក សាមគ្គីភាព ទំនាក់ទំនងមិត្តភាព និងភាពយល់ចិត្តគ្នាទៅវិញ
ទៅមក និងស្និតរមួតឡើងបន្ថែមទៀត ។ មូលដ្ឋានគ្រឹះនៃការសហការគ្នាដ៏ល្អនឹងបានបន្តប្រតិបត្តិលំហាត់ហ្វឹកហ្វឺងរួមគ្នាបន្តទៅថ្ងៃអនាគត ។