ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ និងខណ្ឌសែនសុខ ចុះសួរសុខទុក្ខ អង្គភាពវរៈសេនាតូចអន្តរាគមន៍លេខ៣៩៤ ចំណុះកងពលតូចលេខ៩ ប្រចាំទិសប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត

67

 

ភ្នំពេញ៖នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូរដ្ឋបាលខណ្ឌដង្កោ និងរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងលោក ឆាយ វាសនា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជាខណ្ឌសម្ពន្ឋ័មេត្រីភាពជាមួយអង្គភាពវរៈសេនាតូចអន្តរាគមន៍លេខ៣៩៤ ចំណុះកងពលតូចលេខ៩ ប្រចាំទិសប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសំណោះសំណាល និងចុះសួរសុខទុក្ខកងទ័ពដែលកំពុងឈរជើងការពារ តំបន់ប្រាសាទព្រះវិហារ នៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានកោតសរសើរនូវវីរៈភាពអង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិ និងបូរណភាពទឹកដីកន្លងមក។

ប្រតិភូ នៃរដ្ឋបាលខណ្ឌទាំង២ ក៏បានបាននាំយកអំណោយជា គ្រឿងឧបភោគ បរិភោគដូចជា មីចំនួន ៤០កេសធំ ត្រីខកំប៉ុងចំនួន ១២កេសធំ ព្រមទាំង ឧបត្ថម្ភថវិកាមួយចំនួនជូនដល់វរៈសេនាតូចលេខ៣៩៤ និងនាយទាហាន ពលទាហាន ក្នុងឱកាសនោះរួមមាន៖ មេបញ្ជាការវរៈ ថវិកា ១លានរៀល មេបញ្ជាការរងវរៈ ចំនួន ៧នាក់ ថវិកាក្នុងម្នាក់ ១លានរៀល ជំនួយការវរៈ ចំនួន ១០នាក់ ថវិកាក្នុងម្នាក់ ៣០ម៉ឺនរៀល បុគ្គលិកវរៈចំនួន ៥នាក់ ថវិកាក្នុងម្នាក់ ២៥ម៉ឺនរៀល មេបញ្ជាការកងធំចំនួន ០៤នាក់ ក្នុងម្នាក់ ៣០ម៉ឺនរៀល មេបញ្ជាការរងកងធំចំនួន ១៦នាក់ ក្នុងម្នាក់ ២៥ម៉ឺនរៀល មេបញ្ជាការកងធំចំនួន ១៥នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល មេបញ្ជាការរងកងធំចំនួន ១៧នាក់ ក្នុងម្នាក់ ១៥ម៉ឺនរៀល នាយទាហានរងចំនួន ៥៦នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល យោធិនសោធនចំនួន ១០នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល យោធិនពិការចំនួន ០៦នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល គ្រួសារយោធិនពលីចំនួន ១៨នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល និងជូនអង្គភាពវរៈសេនាតូចអន្តរាគមន៍លេខ៣៩៤ ចំនួន ៨លានរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង