សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបាននិវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម និងឡាវ
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២២ និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅប្រទេសទាំងពីរ ធ្វើឡើងក្នុង គោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជានីតិ ប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឱ្យកាន់តែរឹងមាំឡើងបន្ថែមទៀត។
នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្លែងប្រាប់អ្នកសារព័ត៍មានស្តីពីលទ្ធផលនៃដំណើរទស្សន កិច្ចរបស់សម្តេចប្រធានរដ្ឋសភា ហេង សំរិន អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានគូស បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះប្រកបដោយជោគជ័យ ដោយភាគីទាំងបី កម្ពុជា វៀតណាម និងឡាវ បានឯកភាពគ្នាបន្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរហូតតកូនតចៅ ពោលគឺរហូត ដល់មនុស្សជំនាន់ក្រោៗជាយូរអង្វែងតទៅ ដោយត្រូវបណ្តុះស្មារតីមនុស្សគ្រប់ជំនាន់អោយអនុវត្តន៍ តាមគោលការណ៍នេះ។ ឯកឧត្តម ឡេង ប៉េងឡុង បានបន្តថា ថ្នាក់ដឹកនាំនៃប្រទេសទាំងបីសុទ្ធតែបាន បង្្ហាញឆន្ទៈរៀងៗខ្លួនក្នុងការរឹតចំណងមេត្រីភាពជាមួយគ្នាដើម្បីផលប្រយោជន៍រួម ហើយថា ឡាវដែល ជាប្រទេសគ្មានដែនសមុទ្រ បានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍផ្លូវគមនាគមន៍ដឹក ជញ្ជូន ជាពិសេសផ្លូវដែក ដោយខាងភាគីឡាវបានជម្រាបជូនសម្រេចប្រធានរដ្ឋសភាកម្ពុជាថាខ្លួននឹងធ្វើ ការតភ្ជាប់ផ្លូវដែកជាមួយកម្ពុជា និងជាមួយវៀតណាមបន្ទាប់ពីខ្លួនបានភ្ជាប់រួចហើយជាមួយនឹងប្រទេស ចិន ក្នុងន័យបង្កើននូវសកម្មភាពខាងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសជិតខាងទាំងបីរបស់ឡាវ គឺកម្ពុជា ចិន និងវៀតណាម តាមរយៈផ្លូវដែកដ៏មានសារសំខាន់នេះ៕