ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឈ្នះថ្ងៃដំបូង នៃការប្រកួតដណ្ដើមពាន រង្វាន់និងខ្សែក្រវាត់ សម្ដេចពិជ័យសេនាទៀ បាញ់

87

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមពានរង្វាន់និងខ្សែក្រវាត់សម្ដេចពិ
ជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានចាប់ផ្ដើមហើយនាយប់ថ្ងៃទី១៨កញ្ញានៅសង្វៀនTV5ព្រែកកំពឹស។

នេះជាការប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែលមានអ្នកប្រដាល់ជើងខ្លាំងចំនួន៨
រូបចូលរួមដែលការប្រកួតនេះចែកចេញជា២ពូលដោយមួយពូលៗមាន៤នាក់។ពូលនីមួយៗ
ត្រូវជម្រុះ២នាក់ចេញហើយទុក២នាក់ដែលមានពិន្ទុលើសគេដើម្បីឡើងទៅប្រកួតបន្តវគ្គពាក់កណកដាលផ្ដាច់ព្រ័ត្រ ។

សម្រាប់ថ្ងៃបើកឆាកដែលមានការប្រកួតចំនួន២គូនោះតាមការគ្រោងទុគូទី១ត្រូវអ្នកប្រដាល់សៀវ ង៉ុយក្លិបអភិវឌ្ឍន៍គុនខ្មែររ៉ុងរឿងប្រកួតជាមួយឡុង ជិនក្លិបខ្លារខិនកីឡាតែមិន
ដឹងជាយ៉ាងម៉េចស្រាប់តែដល់ថ្ងៃប្រកួតឡុង ជិនបែរជាគ្មានឈ្មោះប្រកួតដោយដាល់វ៉ាន់ វឿន
ក្លិបឃ្លាំងមឿងកីឡាជំនួសវិញ។
ការអវត្តមានអ្នកប្រដាល់ឡុង ជិនកិនត្រូវបានពន្យល់ឡើយតែបើតាមការបង្ហើបឲ្យដឹងនោះថាអ្នកប្រដាល់ឡុង ជិនមានបញ្ហាជាមួយក្លិបរបស់ខ្លួន ។
ជាមួយនឹងការផ្លាស់ប្ដូរគូប្រកួតនេះអ្នកប្រដាល់វ៉ាន់ វឿនដែលមកជំនួសនោះបានយក
ឈ្នះអ្នកប្រដាល់ចើងចាស់សៀវ ង៉ុយដោយពិន្ទុ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ឈុត សេរីវ៉ាន់ថងមកពីក្លិបរាហ៊ូខេត្តបាត់ដំ
បងបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់រិន ដេវីដក្លិបនាករាជចតុមុខឲ្យដួលសន្លប់មុនស្នូរជួង
បញ្ចប់ទឹកទី១ ។

ពេលនេះវ៉ាន វឿន និង ឈុត សេរីវ៉ាន់ថងរកបាន៣ពិន្ទុមុនគេក្នុងខណៈដែលសៀវ ង៉ុយ និង រិន ដេវីដជួបសំណាងមិនល្អដូចគ្ននោះ ។
សូមបញ្ជាក់ថានៅក្នុងថ្ងៃសម្ភោធន៍បើកការប្រកួតនាយប់ថ្ងៃទី១៨កញ្ញាមានការចូលរួមពីលោកនាយឧត្តមសេនីយ៍ឃឹម ប៊ុនសុងរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ ៕

អត្ថបទដែលជាប់ទាក់ទង