គំនិតឡឺកឺ ៖ ចំហាយព្រហ្មនៅមិនទាន់ស្ងប់
សៀមរាប ៖ កណ្ដុំឆែប ! មកទល់ពេលនេះចំហាយព្រហ្មនៅមិនទាន់ចប់នៅឡើយទេទោះបីមេព្រហ្ម
រត់បាត់ស្រមោលក៏ពិតមែនតែចៃព្រហ្មនៅសេសសល់តាមតំបន់មួយចំនួន។
ថ្ងៃមុនទៅកាន់បិណ្ឌនៅវត្តមួយឃើញគេរោមមើលជុំៗស្មានតែគេលេងប៉ាហ៊ីឬគេជួប
ប្រែតដឹងអីចៃព្រហ្មបញ្ចេញអាភីនីហារសោះ ។អ្ហ៊ី ! ចេះតែធ្វើទៅរួចអាទង្វើបែបឡប់ៗអញ្ចឹង
ឯមនុស្សមួយចំនួននៅចង់ជឿទៀតក្នុងខណៈដែលមនុស្សមួយចំនួនទៀតចង់បញ្ចេញសាច់ដុំទៅហើយនោះ ។
ខ្មែរយើងចូលចិត្តតែអារឿងចាញ់បោកគេបែបនេះ ។ពីមុនចាញ់បោកខ្មែរក្រហមជីវិត
ខ្មែរជាង៣លាននាក់ត្រូវខ្មែរក្រហមសម្លាប់។លុះដល់ស្រុកមានសន្ដិភាពហើយប្រទេសប្រកាន់យកនីតិរដ្ឋទៅហើយនោះខ្លះចាញ់បោកមេបក្សប្រឆាំងសម រង្ស៊ីបបួលគ្នាធ្វើបាតុកម្មដេកហាលភ្លៀង ហាលខ្យល់នៅមុនរដ្ឋសភាចាស់។ឥឡូវនេះក៏នៅមានមនុស្សមួយចំនួនបន្តដាក់ទានឲ្យសម រង្ស៊ីទៅទៀត ។
អស់ពីសម រង្ស៊ីមកលេចមុខព្រហ្ម ។សម្រាប់នាយខ្ញុំខ្ជិលតាំងខ្លួនជាព្រហ្មណាស់ចាំតាំងខ្លួនជាប្រែតវិញដើម្បីស្រួលអូស ក ព្រហ្មឲ្យទៅនៅស្ថានប្រែតពិសេសអូស ក ពួកអាបោកប្រជាជន ពួកអាបំពុលសង្គមឲ្យទៅនៅស្ថានប្រែតជាមួយខ្ញុំ។
ចាំមើល៍ ! មិនជឿតែនាយខ្ញុំបានត្រាស់ជាប្រែតវិញអ្ហ៊ែសខ្ញុំនឹងយកព្រហ្មទៅនៅជាមួយមុនគេព្រោះអ្នកត្រាស់ដឹងដូចគ្នាបែបនេះ ទំនងជារស់នៅអាចចុះសម្រុងនឹងគ្នាក៏ថាបានដែរតែបើមិនចុះសម្រុងទេលោកព្រហ្មឯងចាំទទួលបន្ទះរនាបទៅ ៕