បញ្ចប់ការប្រកួតកីឡាវ៉ូវីណាម ជើងឯកជាតិឆ្នាំ២០២២
ភ្នំពេញ៖ការប្រកួតកីឡាវ៉ូវីណាមជើងឯកជាតិឆ្នាំ២០២២ដែលចាប់ផ្ដើមពីថ្ងៃទី១៧មកនោះបានបញចប់ហើយនៅថ្ងៃទី១៩កញ្ញានេះ។
ការប្រកួតនេះ មានរយៈពេល ៣ថ្ងៃនេះ ឆ្នាំ២០២២ គឺប្រើប្រាស់ថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា និងរៀបចំដោយ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។
ក្នុងបណ្ដាក្លិបចំនួន៨នោះសុទ្ធតែប្រជែងបានមេដាយដូចៗគ្នាដែលក្នុងនោះមានតែមួយក្លិបប៉ុណ្ណោះដែលមិនបានមេដាយមាសគឺបានត្រឹមមេដាយប្រាក់ ។
ក្លិបក្រសួងការពារជាតិដណ្ដើមបានមេដាយច្រើនលើសគេគឺសរុបចំនួន១៥មេដាយដែលក្នុងនោះមាេដាយមាសចំនួន៩មេដាយប្រាក់ចំនួន២និងមេដាយសំរិទ្ធចំនួន៤។ក្លិបខេត្តស្វាយរៀងស្ថិតនៅចំណាត់ថ្នាក់លេខ២ដោយបានមេដាយសរុប៦គ្រឿងគឺមាស២គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ១គ្រឿង។
ក្រសួងមហាផ្ទៃបានចំណាត់ថ្នាក់លេខ៣ដែលបានមេដាយសរុបចំនួន១៤គ្រឿងគឺ
មាស២គ្រឿងប្រាក់២គ្រឿងនិងសំរិទ្ធ១០គ្រឿង។ក្លិបខ័ណ្ឌសែនសុខបានមេដាយសរុប១០គ្រឿងគឺមាស២គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៦គ្រឿង។
ខេត្តកំពង់ស្ពឺបានមេដាយសរុបចំនួន៣គ្រឿងគឺមាស២ និងប្រាក់១គ្រឿង ។ខេត្តប៉ៃ
លិនបានបមេដាយសរុប១១គ្រឿងក្នុងនោះមាស១គ្រឿងប្រាក់៤គ្រឿង និងសំរិទ្ធ៦គ្រឿង ។
ខេត្តត្បូងឃ្មំបានមេដាយចំនួន៦គ្រឿង គឺមាស១គ្រឿង និងសំរិទ្ធ៥គ្រឿង ។ខេត្តព្រៃវែងដែល
មិនបានមេដាយមាសនោះគឺបានមេដាយសរុបចំនួន១១គ្រឿងគឺមេដាយប្រាក់៥និងសំរិទ្ធ៦គ្រឿង។
លោក យ៉ាំ ថៃសាន្ត អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធ មានកីឡាករ កីឡាការិនី ចំនួន ៥៨ នាក់ ក្នុងនោះ មានកីឡាការិនី ចំនួន ២៤ នាក់ កីឡាករចំនួន ៣៤ នាក់ មកពី ៨ រាជធានី-ខេត្ត និងក្រសួង ២ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ចំណែកខេត្តវិញ រួមមាន ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខណ្ឌសែនសុខ។
ការប្រកួតឆ្នាំនេះ សហព័ន្ធ បានដាក់ចំនួន ១៨ វិញ្ញាសាទាំងមេគុន និងប្រយុទ្ធ។ វិញ្ញាសាផ្នែកមេគុនឯកត្តជន ពេញវ័យមាន ៩ ប្រភេទ ដោយនារីមាន ៤ ប្រភេទ គឺឡុងហួង្វៀង ថាប់ថឺង្វៀង មេគុនដាវ និងកាំបិតធំ។ សម្រាប់បុរសមាន ៥ ប្រភេទនោះគឺ ថាប់ថឺង្វៀង មេគុនដាវ កាំបិតធំ ងួនមួងង្វៀន និង ដំបង ។
វិញ្ញាសាមេគុន អាយុក្រោម១៦ឆ្នាំ មានតែ ២ ប្រភេទប៉ុណ្ណោះគឺ ឡុងហូង្វៀង សម្រាប់នារី និងបុរស។ វិញ្ញាសាប្រយុទ្ធមាន ៧ វិញ្ញាសា ដោយនារីមាន ៣ វិញ្ញាសា សម្រាប់ប្រភេទ អាយុ១៤ឆ្នាំ គឺប្រភេទទម្ងន់ ៥១ ដល់ ៥៥ គីឡូក្រាម ទម្ងន់ ៥៥ ដល់ ៦០ គីឡូក្រាម និងទម្ងន់ ៥១ ដល់ ៦០ គីឡូក្រាម។ ប្រយុទ្ធបុរសមាន ៤ ប្រភេទ ទម្ងន់គឺ ៥១ ដល់ ៥៥ គីឡូក្រាម ៦០ ដល់ ៦៤ គីឡូក្រាម ៦៤ ដល់ ៦៨ គីឡូក្រាម និង ៥១ ដល់ ៦៨ គីឡូក្រាម៕