ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ៧មករា និងលោកស្រី អញ្ជើញកាន់បិណ្ឌវេនទី១០ ប្រកបដោយសទ្ធាជ្រះថ្លា នៅវត្តព្រះពុទ្ធមានបុណ្យ

119

ភ្នំពេញ៖ លោកថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និង លោកស្រី ព្រមទាំងលោកងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅល្ងាចថ្ងៃទី១៩កញ្ញានេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ជាមួយមន្ត្រីរាជការក្រោមឧិវាទសាលាខណ្ឌ និងប្រជាពុទ្ធបរិសទ្ធ័ ជិត ឆ្ងាយ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនា នៅវត្តព្រះពុទ្ធមានបុណ្យ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា

  ពិធីបុណ្យនេះត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ ដោយមានការជួបជុំពុទ្ធបរិស័ទភ្ញៀវកត្តិយស នមស្តារព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងទេសនា។លុះដល់ថ្ងៃទី២០ កញ្ញា វេលាម៉ោង០៩ព្រឹកប្រគេបយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។

     ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាប្រពៃណី ប្រព្រឹត្តទៅពីថ្ងៃ១រោចដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី១១ដល់ថ្ងៃទី២៥កញ្ញា។ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នាជាពិសេសឪពុកម្តាយនៅឯស្រុកកំណើតដើម្បីរៀបចំ ម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃដែលគង់នៅតាមទីអារាមនានានិងបានឧទ្ទិសកុសលផលបុណ្យដែលបានកើតឡើងពីកំលាំងសទ្ធាជ្រះថ្លាក្នុងឧិកាសពិធីបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌជូនដល់បុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

     ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ បានបង្ហាញពីមនោសញ្ចេតនាគ្រួសារខ្មែរស្គាល់បុណ្យស្គាល់បាបនឹងតែងនឹករលឹកដល់បុព្វការីជនដែលបានចែកឋានទៅ។ម៉្យាងទៀតក៏ជាឧិកាសជួបជុំ សាច់ញាតិបងប្អូនធ្វើបុណ្យទានក៏ដូចជាការរួមចំណែកលើកដំកើងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង