ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតតេក្វាន់ដូដណ្ដើមពានរង្វាន់អគ្គរដ្ឋទូតកូរេ

113

​ភ្នំពេញ:ការប្រកួតតេក្វាន់ដូស្ទីWTF(World Taekwondo Federation)ដណ្ដើមមពានរង្វាន់ អគ្គរដ្ឋទូតសាធារណរដ្ឋកូរេប្រចាំនៅកម្ពុជាបានបញ្ចប់ហើយ បន្ទាប់ពីដំណើរការបេញមួយថ្ងៃនោះ ។

​លោកហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡានិងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោក Nak Young Oh អគ្គរដ្ឋទូតសាធារណរដ្ឋកូរេប្រចាំនៅកម្ពុជា រួមជាមួយលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតបានអញ្ជើញចូលរួមបំបាក់មេដាយ និង ប្រគល់រង្វាន់ដល់ជ័យលាភី ។

​ព្រឹត្តិការណ៍នេះមានក្លិបចំនួន២៣ចូលរួមដែលមានកីឡាករ១៩៧នាក់ និង កីឡាការិនីចំនួន១៥១នាក់ ។វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៤៤ ក្នុងនោះមេគុន៤៣វិញ្ញាសាប្រយុទ្ធ៣វិញ្ញាសា និងសំដែងស្នៀតចំនួន១ វិញ្ញាសា។

​លោកហែម សំណាងអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូបានបញ្ជាក់ថា នេះជាការប្រកួតមួយដែលមានចរឹក ជាមហោស្រពក្បាច់គុន(Festival)ដើម្បីឲ្យកីឡាករគ្រប់វ័យទាំងអស់ដែលមកពីគ្រប់ទឹសទីក្នុងប្រទេសកម្ពុជាបានជួបគ្នា និងបាននិយាយប្រាប់គ្នាទៅវិញទៅមកពីរឿងរ៉ាវនានាដែលពួកគេបានដឹង ។

នេះជាលើកទី៦ហើយដែលស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរេ បង្កើតឲ្យមានព្រឹត្តិការណ៍នេះ ហើយវាក៏បានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដ៏ធំមួយនៅកម្ពុជាដែរ ។

ការប្រកួតគិតចាប់ពីប្រភេទអាយុពី៨ទៅ១២ឆ្នាំ ដែលមានកម្រិតខ្សែក្រវាត់ពីលឿង ដល់ក្រហម។ជាមួយគ្នានេះ ក៏មានការប្រកួតសម្រាប់ជម្រើសជាតិទៀតផង ។

​លោកNak Young Oh បានចាត់ទុកថានេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីងភិវឌ្ឍន៍កីឡាតេក្វាន់ដូនៅកម្ពុជា ។លោកទទួលស្គាល់ថាវិស័យកីឡាតេក្វាន់ដូនៅកម្ពុជា កំពុងតែរីកចម្រើនខ្លាំងណាស់ជាមួយគ្នានេះតេក្វាន់ដូជាប្ រភេទកីឡាដែលមានសក្ដានុពលបំផុតនៅកម្ពុជា ។

​លោកហង់ជួន ណារ៉ុនក៏សំណូមពរឲ្យក្លិបនីមួយៗ បន្តពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួន ដើម្បី
ត្រៀមសម្រាប់ឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ ព្រឹត្តិការណ៍ស៊ីហ្គេម ។

អត្ថបទដែលជាប់ទាក់ទង