ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥វិញ្ញាសាសម្រាប់ ការប្រកួតកីឡាជាតិលើកទី៣

112

ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោក ប៊ូ វីរៈ បានបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ឆ្នាំ២០២២នេះសហព័ន្ធបានត្រៀមដាក់៥វិញ្ញាសាអោយអត្តពលិក២៥រូបមកពី៧រាជធានី ខេត្ត ក្រុង និង ក្រសួង ស្ថាប័នប្រកួតប្រកួតគ្នា។
អត្តពលិក២៥រូបខាងលើសហព័ន្ធបានធ្វើការជ្រើសរើសយ៉ាងយកចិត្តទុកដាក់កីឡាករមកពីបណ្តាក្លឹបនានា និង ក្រុមជម្រើសជាតិដើម្បីសម្រួចនិងដុសខាត់សមត្ថភាពឆ្ពោះទៅដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានោះដែរសហព័ន្ធ ក៏បានត្រៀមមន្រ្តីបច្ចេកទេស សរុបចំនួន៣៥នាក់ និង១០នាក់មកពីក្លឹប Flamingo Jet Ski ប្រទេសថៃ មកជួយរៀបចំកីឡាជាតិ លើកទី៣ នេះដែរ។
លោកប៊ូ វីរៈបន្ថែមថាកីឡាជាតិលើកទី៣នេះគឺជាឱកាសអោយអត្តពលិកជម្រើស
ជាតិដែលហ្វឹកហាត់ជាមួយគ្រូកម្រិតអន្តរជាតិនិងកីឡាករមកពីក្លឹបក្នុងស្រុកនិងមន្រ្តីបច្ចេក
ទេស បានផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ជាពិសេសពិនិត្យមើលពីចំណុចខ្វះខាត ចំណុចខ្សោយ ដើម្បីធ្វើការកែប្រែឱ្យបានល្អប្រសើរ ត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ ទាំងកម្រិតតំបន់ និងអន្តរជាតិ នាពេលខាងមុខនេះ។
លោកអគ្គលេខាធិការអះអាងថាសហព័ន្ធមានគម្រោងបើកវគ្គបណ្តុះបណ្តាលកម្រិត
ជាតិនិងអន្តរជាតិអោយបានច្រើនដងនិងបញ្ជូនមន្រ្តីបច្ចេកទេសទៅចូលរួមកាត់សេចក្តីការប្រកួតជាលក្ខណៈអន្តរជាតិទៀតផង។

ក្រៅពីការប្រកួតកម្រិតជាតិ ដូចជា ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ សហព័ន្ធមានការប្រកួតកម្រិតទ្វីប ៤លើក ក្នុងមួយឆ្នាំ គឺការប្រកួត Jet Ski Pro Tour ជើងឯកតំបន់អាស៊ី នៅថៃ, ការប្រកួត Jet ski World cup និង World Series នាខែកក្កដា នៅទ្វីបអឺរ៉ុប ខែតុលា នៅសហរដ្ឋអាមេរិក ខែធ្នូ ការប្រកួតផ្តាច់ព្រ័ត្រ នៅប្រទេសថៃ និងការប្រកួត Aquabike world championship ធំជាងគេប្រចាំទ្វីបអឺរ៉ុប។
សម្រាប់ទីតាំងប្រកួតកីឡាជាតិលើកទី៣ឆ្នាំ២០២២ខាងមុខនេះសហព័ន្ធបានសម្រេចជ្រើសរើសយក ឆ្នេរសុខា ខេត្តព្រះសីហនុ ដែលជាទីតាំងត្រៀមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង