ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទ័លក្រ រស់នៅសហគមន៍ បុរីរុងរឿង២៣២ គ្រួសារមកទទួល អំណោយសប្បុរសធម៌ ពីអាជ្ញាធរខណ្ឌ ជ្រោយចង្វារ និងក្រុមហ៊ុន OC IC ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

172

 

ភ្នំពេញ៖ ប្រជាពលរដ្ឋទីទ័លក្រ រស់នៅសហគមន៍បុរីរុងរឿងចំនួន២៣២ គ្រួសារ បានមកទទួល អំណោយសប្បុរសធម៌ ពីអាជ្ញាធរខណ្ឌជ្រោយចង្វារ និងក្រុមហ៊ុនOCIC ដោយមានតំណាងប្រជាពលរដ្ឋ៥០គ្រួសារ មកទទួល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ស្ថិតនៅសាលាពហុបច្ចេកវិជ្ជា កម្ពុជា-ចិន ក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួម ជាអធិបតីពី លោក ផន សុភាព តំណាងឲ្យអ្នកឧញ៉ា ពុង ឃាវសែ នាយកក្រុម ហ៊ុនOCIC ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងក៏ដើម្បីជួយរំលែកទុក្ខលំបាកក្នុងអំឡុងជំងឺកូវីដ-១៩ផង ដែលកំពុងយាយឺនៅសហគមន៏នៅឡើយ ។

អំណោយដែលអាជ្ញាធរខណ្ឌ និងក្រុមហ៊ុន OCICនាំយកមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន២៣២ គ្រួសារនេះក្នុង១គ្រួសារៗ ៖
ទទួលបានអង្ករ៣០ គីឡូក្រាម និងថវិកា៥ម៉ឺនរៀល។ លោក ផន សុភាព តំណាងឲ្យក្រុមហ៊ុនOCIC បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំវប្បធម៌ចែករំ លែក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ, បុណ្យចូលឆ្នាំខ្មែរ , និងពិធីបុណ្យជាតិផ្សេងៗទៀតតាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ-សង្កាត់ រួមសហការជាមួយ ក្រុមហ៊ុនOCIC តែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅក្នុងមូលដ្ឋាន ពិសេសជីវភាព គ្រួសារប្រចាំថ្ងៃ អាជ្ញាធរតែងតែកៀរគររក សប្បុរសជនឲ្យជួយរំលែកទុក្ខលំបាក របស់បងប្អូនជានិច្ច។

លោកបន្ដថា៖ ការងារសប្បុរសធម៌ បែបនេះ រដ្ឋបាលរាជធានីភ្នំពេញ-ខណ្ឌ- សង្កាត់បានធ្វើជូនគាត់ចំនួន៣២ លើកមកហើយដែរ ដែលបើគិតជាទឹកប្រាក់ ៨៨៤,៦២០,០០០រៀល នេះគឺជាកម្មវិធីចែកអំណោយលើកទី៣២ ដូចច្នេះគិតដល់បច្ចុប្បន្ន លោកអគ្គនាយកបានឧបត្ថម្ភជាគិតជាទឹកប្រាក់ទាំងអស់សរុបមានចំនួន ប្រមាណ ៩១៣,៦២០,០០០ រៀលហើយ ។ មិនតែប៉ុណ្ណោះរដ្ឋបាលខណ្ឌ-សង្កាត់ ក៏បានធ្វើការ ងារ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការសហការ យ៉ាងជិតស្និទ្ធជាមួយគណៈ បញ្ជាការឯកភាពគ្រប់ លំដាប់ថ្នាក់ ជាពិសេសគឺគណៈបញ្ជាការ សង្កាត់ព្រែកតាសេក,គណៈ បញ្ជាការសង្កាត់ព្រែកលៀប,គណៈបញ្ជាការ សង្កាត់ជ្រោយចង្វារ និងគណៈបញ្ជាការខណ្ឌជ្រោយចង្វារ ក្នុងការចូលរួមថែរក្សាសុខសុវត្ថិ ភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរផងដែរ។
ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើសាកសួរ សុខទុក្ខ និងណែនាំសូមឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្ត វិធានការអនាម័យរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ និងដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ។ សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលមកទទួលអំណោយសប្បុរសធម៏ នៅពេលនេះមាន៥០ គ្រួសារ តំណាងឲ្យ២៣២ គ្រួសារ ដែលកាលពី មុនពួកគាត់រស់នៅផ្ទះតូចៗធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ។ មិនតែប៉ុណ្ណោះ ពួកគាត់រស់នៅជួបការលំបាកយ៉ាងខ្លាំង ដូចជាគ្មានទឹកស្អាត ប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹកកខ្វក់ បរិស្ថានមិនល្អ ងាយរង គ្រោះជួបនូវជំងឺផ្សេងៗផង ។

ក្រោយពីតំបន់ជ្រោយចង្វារ នេះត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាOCIC ដើម្បីធ្វើការអភិវឌ្ឍនៅតំបន់នេះឲ្យទៅជាទីក្រុង រណប ថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញ ឃើញថាតំបន់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិឲ្យមានការរីក ចម្រើន ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង