បុណ្យកាន់បិណ្ឌវេនទី១០ អភិបាលរាជធានី ប្រគេនបច្ច័យចំពោះព្រះសង្ឃ ជាង៣២លាន២សែនរៀល សំរាប់កសាងទីអារាមវត្តប្រសិទ្ធីរីម្មារាម
ភ្នំពេញ៖ សម្រាប់បុណ្យកាន់បិណ្ឌវេនទី១០ ត្រូវនឹងថ្ងៃទី២០កញ្ញានេះ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង និងលោកស្រី បានប្រគេនបច្ច័យចំពោះព្រះសង្ឃជាង៣២លាន២សែនរៀល សំរាប់កសាងទីអារាមវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីឧទ្ទិសកុសល ផលបុណ្យទាំងនេះជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ។
ក្នុងពិធីនោះមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច
ពុទ្ធបរស័ទ ជិត ឆ្ងាយមហាជន ប្រុស ស្រី ក្មេង ចាស់ ដោយមានការប្រគេនយាគូ ចំពោះព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។ ជាមួយគ្នានោះដែរ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រីបានប្រគេនទ័យទានជាច្រើនមុខដល់ព្រះសង្ឃ ដូចជាសាដកចំនួន ០៧(០៦អង្គ+០១អង្គទេសនា) បាយបត្តបូរ ចំនួន១០ , អង្ករចំនួន១០០គីឡូក្រាម មីចំនួន ២០កេស ទឹកក្រូច ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ១០០កេស ស្ករស ចំនួន៥០គីឡូក្រាម ត្រីខកំប៉ុង ចំនួន០១កេស ទឹកដោះគោខាប់ចំនួន០១កេស ផ្លែឈើ ចំនួនៈ ០២កន្ត្រក់ ក្រណាត់ស ចំនួន ២០ដុំ + ថវិកា ៤០,០០០៛ បច្ច័យប្រគេនព្រះសង្ឃ០៦អង្គ ក្នុង០១អង្គ ចំនួន ៥០,០០០៛ បច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន ៤០០,០០០៛ បច្ច័យព្រះសង្ឃទេសនា ០១អង្គ ចំនួន ២០០,០០០៛ បច្ច័យលោកអាចារ្យ២នាក់ ១នាក់ ចំនួន ២០០,០០០៛ និងវេរបច្ច័យប្រគេនបច្ច័យជូនចំពោះព្រះសង្ឃ សំរាប់កសាងទីអារាមវត្តនេះចំនួន៣២លាន២សែនរៀល ។
បុណ្យកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថាជា ថ្ងៃ បុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំង ប្រទេស កម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយពន់ប្រមាណ ៕