ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផឹកស៊ីស្រវឹង យក កាំភ្លើង​ខ្លីភ្ជង់គំរាមប្រពន្ធ

78

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ ត្រឡប់​មកពី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​ខាងក្រៅ​ មកដល់ផ្ទះវិញ បាន​ជេរ​ប្រមាថ​ប្រពន្ធ រួច​យក​កាំភ្លើង​ដែល​មិត្តភក្តិ​ជា​មន្ត្រី​នគរបាល​ម្នាក់​ផ្ញើ​ទុក យក​គំរាម​បាញ់​សម្លាប់​ប្រពន្ធ ។ ដោយសារ​តែ​មាន​ការ​ភិតភ័យ​ខ្លាច​ប្ដី​ខ្លាំងពេក ទើប​ស្ត្រី​ជា​ប្រពន្ធរ​ត់ទៅ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល ប៉ុស្តិ៍​ចោម​ចៅ​៣​ ឱ្យ​ជួយអនហតរាគមន៍ ចុះ​ឃាត់ខ្លួនប្តី កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ កញ្ញា ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១១០ ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

បុរស​ជា​ប្តី​ ឈ្មោះ​អ៊ិ​ន សា​រិ​ត អាយុ​៣៥​ឆ្នាំ ជា​លក់ដូរ ត្រូវ​កម្លាំង​ឃាត់ខ្លួននិងដកហូត​បាន​កាំភ្លើងខ្លី​១​ដើម ម៉ា​កឡុក​ផលិត​នៅ​ប្រទេស​អូ​ទ្រី​ស បង់​១ និង​គ្រាប់​ចំនួន​១៥​គ្រាប់​។ រីឯ​ប្រពន្ធ​ឈ្មោះ​លី អៀង អាយុ​៤៨​ឆ្នាំ ជា​អ្នកលក់​ដូរ​ដែរ។ អ្នក​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ កន្លង​មក ប្ដី​ប្រពន្ធ​នេះ តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ខណៈ​ពេលប្ដី​ផឹកស៊ី​ស្រវឹង ។ បច្ចុប្បន្ន នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ឃាត់ខ្លួន​បុរស​ជា​ប្ដី​នាំ​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំ​រឿង​នៅ​ប៉ុស្តិ៍​តែ​ម្ដង ។

បុរសជាប្តីបាន​សារភាព​ប្រាប់​នគរបាល​ថា ពិតជា​បាន​រករឿង​ជេរ​ប្រមាថ និង​គំរាម​សម្លាប់​ប្រពន្ធ​មែន​ ហើយ​ចំពោះ​កាំភ្លើង​ដែល​ខ្លួន​ប្រើ​នេះ គឺជា​របស់​មិត្តភក្តិ​ម្នាក់​ ដែល​ជា​មន្ត្រី​នគរបាល​នៅ​ស្រុក​សំពៅ​លូន​ ដែល​​ជាប់រវល់​ទៅ​ប្រទេស​ថៃ បាន​យក​មក​ផ្ញើ​ឱ្យ​ខ្លួន​រក្សា​ទុក​បណ្ដោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង