ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌ​ដូនពេញ​ ចុះពិនិត្យទីតាំង បង្កប់ល្បែងស៊ីសងនៅក្នុង អគារស្នាក់នៅរួមជាន់ទី១៩-២០​ ផ្លូវ៦៥

53

ភ្នំពេញ៖ នៅថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ សុខ​ ពេញវុធ​ អភិបាលរង​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅក្នុងអាគារស្នាក់នៅរួមជាន់ទី១៩-២០​ ផ្លូវ៦៥ ក្នុងសង្កាត់ស្រះចក​ ខណ្ឌ​ដូនពេញ​។

ប្រតិបត្តិការ​នេះមានការចូលរួមពីលោក​ សុង​ លី​ ស្នងការរងនគរបាលរាជធានីភ្នំពេញ​ លោក​ ជា​ ខេមា​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ លោក​ ទៀង​ ច័ន្ទ​សារ​ អធិការនគរបាលខណ្ឌដូនពេញ​ លោក​ ថោង​ ពិសិដ្ឋ​ មេបញ្ជាការ​កងរជអាវុធហត្ថ​ ខណ្ឌដូនពេញ​ និងមានការសហការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ។ ពេលចុះដល់ទីតាំងក្រុមការងារបានឃេីញថាអ្នកគ្រប់គ្រងទីតាំង​ និងបុគ្គលិកជនជាតិចិន​ អ្នកបកប្រែភាសាបានរៀបចំវេចខ្ចប់សម្ភារដែលសង្ស័យប្រព្រឹត្តិល្បែងសុីសងខុសច្បាប់រួចរាល់​ អស់ហើយព្រមទាំងបានសហការជាមួយអាជ្ញាធរថែមទៀតផង។
ក្រុមការងារចម្រុះដឹកនាំដោយ​ ឯកឧត្តម​ អភិបាលរងរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឲ្យអ្នកគ្រប់គ្រងប្រមូលសម្ភារទាំងនោះចេញពីទីតាំងឲ្យអស់និងបានធ្វើការណែនាំដល់អ្នកគ្រប់គ្រងដូចខាងក្រោម៖

១/ហាមប្រព្រឹត្តិល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។
២/ហាមជួញដូរ​ ឬប្រេីប្រាស់គ្រឿងញៀនជាដាច់ខាត។
៣/ត្រូវចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រ់លំដាប់ថ្នាក់។
៤/ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលេី​ ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ព្រះរាជាណាចក្រកម្ពុជាជាធរមាន។

អត្ថបទដែលជាប់ទាក់ទង