ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន នាំយកអំណោយសម្ដេច ចែកជូនប្រជាពលរដ្ឋក្រីក្រប្រមាណ ៣០ គ្រួសារនៅសង្កាត់ពញ្ញាពន់

75

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដែលអមដំណើរដោយអភិបាលរងខណ្ឌ. ប្រធានការិយាល័យ .អនុប្រធានការិយាល័យចំណុះ ជំនាញ .ចៅសង្កាត់.ព្រមទាំងមន្រ្តីក្រោមឱវាទនៃសាលាខណ្ឌព្រែកព្នៅ ដោយបានចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយយកទៅ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ប្រមាណ៣០គ្រួសារដែលពួកគាត់រស់នៅក្នុងមូលដ្ឋានសង្កាត់ពញ្ញាពន់.ខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញទុកដោះស្រាយជីវភាពប្រចាំថ្ងៃនាឱកាសពិធីបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌផងដែរ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានអោយដឹងថា អំណោយសម្ដេចទាំងទ្វេរដែលយកមកចែក ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារនៅក្នុងមូលដ្ឋានសង្កាត់ខាងលើនៅថ្ងៃនេះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម .មី១០កញ្ចប់.ទឹកសុីអុីវ២ដប.ទឹកត្រី២ដប.ទឹកផ្លែឈើ២កំប៉ុង និង ជែលលាហដៃ១ដបផងដែរ។
លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានលើកឡើងថាចំពោះអំណោយ ដែលយកមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខាងលើនោះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនដោះស្រាយជីវភាពនាឱកាសពិធីបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌផងដែរ៕

អត្ថបទដែលជាប់ទាក់ទង