ប្រាក់ឈ្នួលអប្បរមាកម្មករ វិស័យកាត់ដេក ស្បែកជើង និងការបូបឆ្នាំ ២០២៣មានចំនួន២ ០០ដុល្លារ
ភ្នំពេញ៖ បន្ទាប់ពីបើកកិច្ចប្រជុំពិភាក្សាជាច្រើនលើកប្រាក់ឈ្នួលអប្បរមាកម្មករកាត់ដេរ ផលិតស្បែកជើង និងការបូបសម្រាប់ឆ្នាំ២០២៣គឺ២០០ដុល្លារក្នុងមួយខែ ដោយ មិន ទាន់បូកនឹ ងប្រាប់អត្ថប្រយោជន៍ផ្សេងៗទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជី វៈបា នឲ្យដឹងនៅថ្ងៃទី២១កញ្ញា ២០២២នេះ ថា ៖ យោងរបាយការណ៍របស់ លោក រដ្ឋមន្ត្រី ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុង ស្ថានភាពដែលកម្ពុជាបានបង្កើត នូវភាព ស៊ាំសហគមន៍ ដែលអនុញ្ញាតឱ្យដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ និងត្រលប់ ទៅរកនិន្នា ការធម្មតាក្នុងគន្លងប្រក្រតីភាពថ្មី ព្រមទាំងសំដៅសម្រាលបន្ទុករបស់ប្រជា ពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ពីការកើនឡើងថ្លៃទំនិញ ដែលបង្កដោយសារស ង្គ្រាមរវាង ប្រទេសរុស្ស៊ី និងអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩៨ (មួយ រយកៅសិបប្រាំបី) ដុល្លារអាម៉េរិក។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បងប្អូនក ម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិ ងកាបូប នឹងមានប្រាក់ឈ្នួល អប្បបរមាចំនួន ២០០ (ពីររយ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩៨ (មួយរយកៅសិបប្រាំបី) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។
ក្រសួងលើកឡើងទៀតថាទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករ និយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវ បានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើ ដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខ ប្រាក់រង្វាន់ធ្វើការទៀ ងទាត់ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិ ត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេល ដោយឥតគិតថ្លៃ និង ប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមក ម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវត្សយ៉ាង តិចចំនួនពី ២១៧ (ពីររយដប់ប្រាំពីរ) ដុល្លារអាម៉េរិក ដល់ ២២៨ (ពីររយម្ភៃប្រាំបី) ដុល្លារអាម៉េរិក ក្នុងមួយខែ។
ក្រសួងការងារបានឲ្យដឹងថាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការ ត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប តំណាង ភាគីនិយោ ជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំ ចំនួន ២៥ លើក (ប្រជុំផ្ទៃក្នុងភាគីកម្មករ និយោជិតចំនួន ៧លើក, ភាគីនិយោជកចំនួន ៣លើក, ភាគីរដ្ឋា ភិបាលចំនួន ២លើក, ទ្វេភាគីរាជរដ្ឋា ភិបាល ជាមួយភាគីកម្មករនិយោជិត និងភាគីនិយោជក ចំនួន ៨លើក និងត្រីភាគីចំនួន ៥លើក) ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ។
ទោះបីជាមានកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួ លេខណាមួយ ឡើយ ដោយតំណាង ភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក ២១០ដុល្លារអាមេរិក និង២១៣ដុល្លារអាម៉េរិក តំណាងភាគី និយោជកបានដំឡើ ងដល់តួលេខចំនួន ១៩៨ ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់ យកតួលេខ ១៩៨ដុល្លារអាម៉េរិក។
ក្រសួងក៏បានឲ្យដឹងថាយោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សា ជាតិ ប្រាក់ឈ្នួលអប្ប បរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖ តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៤៦សំឡេង លើ ៥១សំឡេង តួលេខចំនួន ២០៦ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង តួលេខចំនួន ២១០ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង តួលេខចំនួន ២១៣ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៥សំឡេង លើ ៥១សំឡេង និងសំឡេងមិនបានការចំនួន ០សំឡេង លើ ៥១សំឡេង៕ . សំរិត