ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រពើដែលជាប់មង យកទៅពន្លែងកន្លែងដើមវិញ

107

ខេត្តពោធិ៍សាត់​៖ កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨ នគរបាល និងអាជ្ញាធរមូលដ្ឋាន បាននាំយកសត្វក្រពើភ្នំ ដែលជាប់មងអ្នកនេសាទ នៅក្នងស្ទឹងមេទឹកឃំុថ្មដា បានយកទៅលែងនៅកន្លែងដើមវិញ។ លោកអភិបាលស្រុក និងមន្រ្តីការពារព្រៃឈើនិងសត្វព្រៃ “បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយត្ន័ចំពោះតំបន់ដែលលែងសត្វក្រពើនេះ។ ម្យ៉ាងទៀតសូមបងប្អូនទំាអស់គ្នាចូលរួមថែរក្សាសត្វព្រែ ឲ្យបានគង់វង្សល្អ មិនត្រូវបរបាញ់ឫដាក់អន្ទាក់ចាប់សត្វឡើយ។

នៅក្នុងឱកាសនោះ ក្រុមសមត្ថកិច្ចចម្រុះបានផ្តល់ថវិកាលើកទឹកចិត្ តចំនួន៦០០ដុល្លារដល់បុរសដាក់មង ចាប់បានក្រពើនោះ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋឈ្មោះ មឿន​ មីន​ បានទៅរាយមងរកត្រី​ នៅចំណុចស្ទឹងមេទឹកកើតហេតុខាងលើ​ រួចក៏ទៅសម្រាកនៅផ្ទះបាត់​។ ពេលព្រឹកឡើង​ថ្ងែទី២៥ខែកញ្ញាឆ្នាំ២០១៨ ទៅដោះមង​ ក៏ ប្រទះឃើញជាប់សត្វក្រពើដ៏ធំមួយក្បាល​ ទម្ងន់ប្រហែលជិត២០០គីឡូក្រាម និងបានរាយការណ៍ មកសមត្ថកិច្ច​ ឲ្យជួយអន្តរាគមន៍​ លើកក្រពើរមួយក្បាលនោះ មកទុកនៅវរការពារព្រំដែនគោក៨២៥។ បុរសរូបនោះបានឲ្យដឹងទៀតថា​ តាំងពីលោកប្រកបរបរដាក់មងរកត្រី​ នៅចំណុចស្ទឹងខាងលើ​ មិនដែលបានប្រទះឃើញសត្វក្រពើនោះឡើយ​ តែធ្លាប់ឭតៗគ្នាថា​ ស្ទឹងមេទឹកមានធនធានជីវចម្រុះជាច្រើន​ រាប់ទាំងសត្វក្រពើ ត្រី​ កន្ទាយ…ផងដែរ។ មន្ត្រីអភិរក្សសត្វព្រៃជួរភ្នំក្រវាញ ភាគកណ្តាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្លែងថា បច្ចុប្បន្ននេះ មានសត្វជីវៈចម្រុះ នៅសល់ច្រើន ហើយដែលកំពុងធ្វើការអភិរក្សយ៉ាងយកចិត្តទុកដាក់៕

អត្ថបទដែលជាប់ទាក់ទង