ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាមួយលានរៀល បន្ថែមទៀត ជូនគ្រួសារស្រ្តីមួយរូប ដែលសម្រាលកូនដោយខ្លួនឯង ក្នុងខ្ទមមួយកន្លែង ក្នុងក្រុងកោះរ៉ុង

93

ក្រុងកោះរ៉ុង៖ នៅព្រឹកថ្ងៃ២១កញ្ញា២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានឲ្យតំណាងនាំយកថវិកា ចំនួនមួយលានរៀលទៅឧបត្ថម្ភបន្ថែម ជូនគ្រួសារស្រ្តីមួយរូប ដែលសម្រាលកូនដោយខ្លួនឯង ក្នុងខ្ទមមួយកន្លែង ក្នុងក្រុងកោះរ៉ុង ក្រោយលោកឧកញ៉ាឲ្យក្រុមការងារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ហើយបច្ចុប្បន្ន សុខភាពស្ត្រីជាម្តាយនិងកូន គឺល្អធម្មតា ក្នុងនោះក្រុមគ្រួសារស្ត្រីរូបនេះ បានគោរពថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រនិងគ្រួសារដែលបានជួយទុក្ខធុរៈ សង្គ្រោះទាំងម្តាយនិងកូន នាំមកឲ្យគ្រូពេទ្យជួយតាមបច្ចេកទេសពេទ្យ និងបានឧបត្ថម្ភថវិកាបន្ថែមទៀត។
សុំបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកស្រ្តីមួយរូប ដែលបានសម្រាលកូនដោយខ្លួនឯង ក្នុងខ្ទមមួយកន្លែង ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ស្រ្តីរូបនេះមានឈ្មោះ យេត ស្រីនាថ អាយុ១៩ឆ្នាំ រស់នៅ ភូមិកោះរ៉ុងសន្លឹម( អាវខ្មោច) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង