លោកអភិបាលខណ្ឌ៧មករា ថេង សុថុល ដឹកនាំកម្លាំងបន្តចុះ ពិនិត្យទីតាំងសង្ស័យ បង្កប់បើកល្បែងសុីសងក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកថេង សុថុល អភិបាលខណ្ឌ៧មករានៃរាជធានីភ្នំពេញបានដឹកនាំមន្រ្តីនៅ ក្រោមឱវាទនៃរដ្ឋបាលខណ្ឌ៧មករារួមជាមួយឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ដោយបានចុះពិនិត្យទីតាំងសង្ស័យ បង្កប់បើកល្បែងស៊ីសងចំនួន ០២ទីតាំង និង ហាងបញ្ចាំចំនួន ០១ទីតាំង ដោយពិនិត្យឃើញថា៖
ទី១-បៀរហ្គាឌែន ធូ ណាយ ស្ថិតនៅផ្ទះលេខ១២ ផ្លូវ១៣៨ ភូមិ៥ សង្កាត់វាលវង់ បានបិទមិនដំណើរការ ។
ទី២-មជ្ឈមណ្ឌល ចយ ស្ថិតនៅផ្ទះលេខ៣៥០ ផ្លូវ២១៧ ភូមិ៩ សង្កាត់អូរឬស្សីទី២ បានរើសម្ភារៈចេញអស់។
ទី៣-ហាងបញ្ចាំ ជាង សិលា ស្ថិតនៅផ្ទះលេខ១៩អឺ០ ផ្លូវ១៨២ សង្កាត់អូរឬស្សីទី៤ មានម៉ូតូបញ្ចាំចំនួន ១៥គ្រឿង មានលិខិតស្នាម ប័ណ្ណសំគាល់ម៉ូតូត្រឹមត្រូវ និងទីតាំងមានច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សុពលភាព ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣)។
លោកអភិបាលខណ្ឌ៧មករាបានលើកឡើងដោយសង្កត់ធ្ងន់ថាចំពោះការងារនេះ ដោយបន្តចុះពិនិត្យមើលជាប្រចាំពោល គឺអោយដូចភ្លៀងរលឹមក្នុងការបោស សម្អាតអោយដល់ឫសគុលដោយ បង្រ្កាបរាល់បនល្បែងសុីសងគ្រប់ប្រភេទ អោយស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និង អនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើ ក្នុងការបង្រ្កាបរាល់បនល្បែងសុីសងគ្រប់ប្រភេទ៕