ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះប្រភេទទំនើប លំដាប់ផ្កាយ៧ សម្តេចតេជោ ហ៊ុន សែនជិះទៅចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ នៅអាមេរិក

132

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាយន្តហោះរបស់ក្រុមហ៊ុន Deerjet ដែលជាប្រភេទយន្តហោះ 787-8 របស់ក្រុមហ៊ុន Boeing ជំនួសវិញក្នុងដំណើរអញ្ជើញ ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនបានប្រើយន្តហោះរបស់ Cambodia Angkor Air ដូចសព្វដងនោះទេ។

ការប្តូរមកប្រើប្រាស់យន្តហោះនេះ ដោយសារតែយន្តរបស់កម្ពុជាដែលសម្តេចប្រើសព្វដងនោះ ជាប្រភេទយន្តហោះខ្នាតតូច ដែលមិនអាចហោះហើរឆ្លងទ្វីបបាន។ ផ្ទុយពីយន្តហោះរបស់ក្រុមហ៊ុន Deerjet មានសមត្ថភាពគ្រប់គ្រាន់ក្នុងការហោះឆ្លងទ្វីប។

ឥឡូវមកស្វែងយល់ពីប្រភេទយន្តហោះ របស់ក្រុមហ៊ុន Deerjet ដែលមានផ្តល់ សេវាកម្មយ៉ាងល្អប្រណិត។ យន្តហោះ 787-8 ត្រូវបានផលិតដោយក្រុម​ហ៊ុន Boeing ហើយត្រូវបានប្រកាសដាក់លក់ជាផ្លូវការនៅថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០១១​ ក្នុងតម្លៃ​គោល​ ២២៤.៦​លានដុល្លារ​ និងជ្រើសរើសឲ្យដាក់ដំណើរការ ជាលើដំបូងដោយ​ All Nippon Airways របស់ជប៉ុន​។

យន្តហោះនេះដំណើរការ ដោយម៉ាសុីនប្រភេទ​ Roll Royce Trent 1000 ឬ​ General Electric GEnx-1B​ ហើយអាចធ្វើការហោះហើររយៈចម្ងាយឆ្ងាយ​បាន​ ចំនួន ​១៧ម៉ោង​ ឬ​ 14,200km-15,200km នឹងមានសមត្ថភាពធ្វើការហោះហើរ ក្នុងរយៈកំពស់​ 10,700ម៉ែត្រ​ ជាមួុយល្បឿន​ 954km/h​ ។

សម្រាប់តួរយន្តហោះ មានប្រវែង​ 56.7ម៉ែត្រ​ ទទឹងពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងប្រវែង​ 60.1ម៉ែត្រ​ នឹងកម្ពស់ពី​ដី​ 16ម៉ែត្រ​ (Cabin 5.97m)​ ។

ដោយឡែកក្រុមហ៊ុន​ Deerjet បានជ្រើសរើសយក​787-8​ ជាលើកដំបូង ដើម្បីបម្រើរសេវាកម្មខ្លួន ចាប់ពីខែកញ្ញា​ ២០១៦ ជាមួយការរចនាជាពិសេស​ និងប្រណិតស្របទៅហ្នឹង ការបម្រើសេវាកម្មលំដាប់ផ្កាយ​៧ សម្រាប់ឥស្សរជន ថ្នាក់ដឹកនាំជាតិ ក៏ដូចជាអភិជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង