ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ជួបសំណេះសំណាល ផ្ដល់អំណោយដល់ កម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌនិង ប៉េអឹមខណ្ឌនាឱកាស ពិធីបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌ

102

ភ្នំពេញ៖នាថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានជួបសំណេះសំណាល ដោយសាកសួរសុខទុក្ខ ដល់កងកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌ និង ប៉េអឹមខណ្ឌក្នុងឪកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនិងបាននាំយកនូវអំណោយមួយចំនួនមកចែកជូនដល់កងកម្លាំងសមត្ថកិច្ចទាំង២ស្ថាប័ណ្ណផងដែរពោលគឺប៉ូលិស និង ប៉េអឹមហើយសម្ភារៈមួយចំនួន ដូចជាអង្ករនិងថវិកាក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៤មុឺនរៀល។
ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានមានមតិដោយស្នើរដល់កងកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌ និង ប៉េអឹមខណ្ឌអោយបង្កើនការយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងអ្នកដំណើរតាមដងផ្លូវអោយបានល្អប្រសើពិសេសនៅតាមទីវត្តអារ៉ាមនានាក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅខណៈពេលបងប្អូនប្រជាពលរដ្ឋគាត់ទៅវត្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌនៅឆ្នាំនេះ(2022)។
ជាមួយគ្នានេះសមត្ថកិច្ចប៉ូលិសនិងប៉េអឹមសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនដល់លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដែលជានិច្ចកាលលោកអភិបាលខណ្ឌតែងតែគិតគូដល់កូនចៅក្រោមឱវាទជានិច្ចតួយ៉ាងដូចនៅពេលនេះជួយឧបត្ថម្ភនូវអំណោយអង្ករនិងថវិកានាឱកាសពិធីបុណ្យភ្ជុំបិណ្ឌផងដែរ៕

អត្ថបទដែលជាប់ទាក់ទង