ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CAMSOC បីកសរុបវឌ្ឍនភាព ការងារ៩ខែ

106

ភ្នំពេញ៖ថ្ងៃទី២២កញ្ញាម្សិលម៉ិញនេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំរួមមួយ ដើម្បីបូកសរុបវឌ្ឍនភាពការងាររយៈពេល៩ខែដើមឆ្នាំ២០២២និងទិសដៅយុទ្ធសាស្រ្ដសំខាន់
ៗក្រោមការចូលរួមពីសម្ដេចពីជ័យសេនាទៀ បាញ់។
សម្ដេចពិជ័យសេនាទៀបាញ់បានដឹកនាំកិច្ចប្រជុំប្រកបដោយជោគជ័យនិងដំណើរការដោយរលូនដែលធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ចំពោះគណៈកម្មការជំនាញនីមួយៗ ក៏បានធ្វើសេចក្តីរាយការណ៍យ៉ាងជាក់លាក់ នូវការងាររបស់ខ្លួន ក៏ដូចជាដាក់ចេញនូវសំណើ និងសំណូមពរមួយចំនួន ដើម្បីឲ្យរួមគ្នាដោះស្រាយទៀតផង។
សម្ដេចពិជ័យសេនាបានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដើម្បីជំរុញនិងពង្រឹង
សកម្មភាពការងារកាន់តែមានប្រសិទ្ធភាព។ ជាពិសេស សម្ដេចបានជំរុញឲ្យរាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំអភិបាលរងម្នាក់ ដើម្បីធ្វើការជាក់លាក់ជាមួយគណៈកម្មាធិការជាតិ CAMSOCក្នុងយុទ្ធនាការជាតិដែលបានដាក់ចេញនាពេលកន្លងមក។នេះបើតាមការបញ្ជាក់
របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំខាងលើ។
ឯកឧត្តមមានប្រសាសន៍ថា៖ «គណៈកម្មាធិការជាតិ CAMSOC មានការវាយតម្លៃខ្ពស់ នូវវឌ្ឍនភាពការងារហើយ តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែររួមទាំងការងារត្រូវធ្វើបន្ដ។ ក្នុងនោះសម្ដេចពិជ័យសេនាទៀបាញ់បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនហើយចំណុច
ដែលសំខាន់គឺសម្ដេចបានឲ្យរាជធានី ខេត្តដែលជារដ្ឋបាលដែនដីទទួលបន្ទុកគាំទ្រដល់ស៊ី
ហ្គេមត្រូវរៀបចំជាក់លាក់អំពីការទទួលខុសត្រូវរបស់រាជធានីខេត្តនិងរៀបចំអ្នកទទួលខុសត្រូវជាអភិបាលរងម្នាក់ ដើម្បីធ្វើការជាមួយ CAMSOC ឲ្យមានភាពច្បាស់លាស់ ហើយទទួលបាននូវការទទួលខុសត្រូវ និងបំពេញបានតាមភារកិច្ចការងារ ដែល CAMSOC បំផុសឲ្យមានយុទ្ធនាការជាតិទូទាំងប្រទេស»។

លើសពីនេះ សម្ដេចពិជ័យសេនា បានសង្កត់ធ្ងន់ទៅលើការប្រមូលផ្ដុំកម្លាំង មកធ្វើការក្នុងមជ្ឈមណ្ឌលប្រតិបត្តិការរួម ដែលគ្រោងបើកដំណើរការចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្លាំងទាំងអស់ មកពីគ្រប់ក្រសួង-ស្ថាប័ន និងអង្គភាពមួយចំនួន ត្រូវប្រមូលផ្ដុំធ្វើការរួមគ្នា សម្រេចជាមួយគ្នា និងអនុវត្តជាមួយគ្នា ដើម្បីពង្រឹងបាន នូវប្រសិទ្ធភាពការងារ និងធានាបាន នូវការដឹកនាំគ្រប់គ្រងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ឲ្យទទួលបានជោគជ័យ។
សម្ដេចពិជ័យសេនា បានជំរុញឲ្យរៀបចំយន្ដការច្បាស់លាស់ លើការងារថវិកា ទាំងចំណាយ និងចំណូល ដោយមានគម្រោងស្នើសុំ និងកិច្ចសន្យាទាំងអស់។ ពិសេស ត្រូវមានការផ្ទៀងផ្ទាត់ពីគុណភាពនិងផលិតផលត្រឹមត្រូវដើម្បីជាគោលនិងធានាបាននូវតម្លាភាពគណនីយភាពសុចរិតភាពក្នុងការប្រើប្រាស់ថវិកាជាតិ។នេះគឺជាការដាស់តឿនក្រើនរំឭក ដល់គណៈកម្មការជំនាញទាំងអស់ក៏ដូចជាស្ថាប័ននានាថារាល់ការចំណាយគឺត្រូវតែមានការផ្ទៀងផ្ទាត់ច្បាស់លាស់ និងមានការទទួលខុសត្រូវទាំងអស់គ្នា។
ក្នុងនោះសម្ដេចបានជំរុញឲ្យសម្រេចឲ្យខាងតែបាននូវយុទ្ធនាការជាតិទាំង៥រួមមាន
យុទ្ធនាការ កម្ពុជាស្អាត, បដិសណ្ឋារកិច្ចល្អ, ប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត, កីឡារស់ក្នុងសន្ដិភាព,ឆ្នាំទស្សនាកម្ពុជា២០២៣,កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងកាត់
បន្ថយគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង