ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រត់ពាក់កណ្ដាល ម៉ារ៉ាតុងអង្គរវត្ត លើកទី២៧ នឹងធ្វើនៅថ្ងៃទី៤ធ្នូ

93

ភ្នំពេញ៖ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៧គ្រោងនឹងរៀបចំនាថ្ងៃទី០៤ខែធ្នូឆ្នាំ២០២២ខាងមុខហើយក៏កំពុងទទួលបានការចុះឈ្មោះជាបណ្ដើរៗផងដែរ១៩។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

មកទល់ពេលនេះមានអ្នកមកចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះមានចំនួនជិត
៣.០០០នាក់ហើយ។ជាមួយនឹងការចុះឈ្មោះជាបណ្ដរៗនេះគណៈកម្មការរៀបចំបានប្ដេជ្ញា
សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះនឹងរៀបចំឲ្យកាន់តែប្រសើរនិងធំជាងឆ្នាំកន្លងទៅដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិចូលរួមឲ្យបានច្រើនកុះករ ដូចកាលមុនផ្ទុះជំងឺកូវីដ-១៩។
នៅថ្ងៃសុក្រទី២៣កញ្ញាម្សិលម៉ិញនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបរិច្ចាគទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌ចំនួន ៩ដើម្បីគាំទ្រនិងចូលរួមសកម្មភាពមនុស្សធម៌ក៏ដូចជាជួយកាត់បន្ថយការលំបាកមួយចំនួន
របស់សង្គម និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ថវិកា ៣ម៉ឺនដុល្លារនេះ បានមកពីការប្រមែប្រមូលក្នុងបរិបទកូវីដ១៩ពិសេសអ្នកចូលរួមរត់ប្រណាំងអន្ដរជាតិពាក់
កណ្ដាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរវត្ត ខេត្តសៀមរាប កាលពីដើមឆ្នាំ២០២២ កន្លងទៅ ដែលត្រូវបែងចែកដល់អង្គការនានា ក្នុងនោះមានកាកបាទក្រហមកម្ពុជា ១ម៉ឺនដុល្លារ ដែល NOCC នឹងនាំយកទៅប្រគល់ជូនដល់ទីតាំងផ្ទាល់នាពេលក្រោយ។
អង្គការមនុស្សធម៌ ដែលទទួលបានផ្ទាល់នៅទីស្នាក់ការ NOCC រួមមាន៖ មន្ទីរពេទ្យគន្ធបុប្ផា ៥,០០០ដុល្លារ, អង្គការ Cambodia Trust ២,៥០០ដុល្លារ, អង្គការ Handicap International២,០០០ដុល្លារ,និងថវិកា១០,៥០០ដុល្លារទៀតបានប្រគល់ជូនអង្គការបេះដូងមាស(Heart of Gold) ដែលទទួលបន្ទុកអង្គការពាក់ព័ន្ធចំនួន៥ មានអង្គការ Cambodia Disable Athletics Federation (CDAF), Support Disable Athletics, New Child Care Center (NCC), Physical Education Project និងអង្គការ Youth Development Project។
លោក សែម ផល្លា នាយកបច្ចេកទេសរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ បានបញ្ជាក់ថា ថវិកាទទួលបានពីការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៦ នៅខេត្តសៀមរាប លើកនេះ មានការថយចុះច្រើន បើធៀបនឹងលើកមុនៗ ដោយសារការរៀបចំក្នុងបរិបទកូវីដ១៩។ប៉ុន្ដែលោកមានជំនឿចិត្តថាសម្រាប់ការរៀបចំក្រោយៗនឹងមានអ្នកចូលរួមកើនឡើងច្រើនឡើងវិញដើម្បីទទួលបាននូវថវិកាច្រើនសម្រាប់គាំទ្រដល់អង្គការដៃគូ ដែលជាអង្គការចូលរួមសកម្មភាពមនុស្សធម៌ និងការងារសង្គម។

អត្ថបទដែលជាប់ទាក់ទង