ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានឹងចេញទៅប្រកួតជាមិត្តភាពនៅប្រទេសចិន

98


​ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាកំពុងត្រៀមនឹងបញ្ជូន ក្រុមកីឡាករកីឡាការិនីនិងគ្រូបង្វឹកម្នាក់ទៅ ចូលរួមការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ នៅប្រទេសចិន ។
ការប្រកួតនេះមាន៨ប្រទេសចូលរួមនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០១៨ នៅប្រទេសចិនខាងមុខនេះ។

​ប្រទេសទាំង៨នោះមាន ប្រទេសកម្ពុជាយើង ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសភូមា និងម្ចាស់ផ្ទះ គឺប្រទេសចិន។ចែកចេញ៥វិញ្ញាសា គឺវិញ្ញាសាបុរស១នាក់ទល់១នាក់ វិញ្ញាសាបុរស២នាក់ទល់២នាក់ វិញ្ញាសានារី១នាក់ទល់១នាក់ និងវិញ្ញាសានារី២នាក់ទល់២នាក់ ។

លោកជាពៅគ្រូបង្វឹកកីឡាវាយកូនបាល់បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាកំពុងត្រៀមនឹងបញ្ជូនក្រុមកីឡាករ-កីឡាការិនី និងគ្រូបង្វឹកចំនួន១១នាក់ ក្នុងនោះមានកីឡាករ៦នាក់ កីឡាការិនី៤ នាក់ និងរូបលោកជាគ្រូបង្វឹកទៅប្រទេសចិនចូលរួមការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។

អត្ថបទដែលជាប់ទាក់ទង