លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ជួបសំណេះសំណាល ជាមួយកម្លាំងប្រជាការពារ ខណ្ឌ
ភ្នំពេញ៖នៅសាលាខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅដោយ បានជួបសំណេះសំណាលជាមួយកងកម្លាំងប្រជាការពារខណ្ឌព្រែកព្នៅ ប្រមាណ៥០រូបនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីខ្មែរយើងផងដែរ។
លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានលើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកូនចៅក្រោមឱវាទដែលជាកម្លាំងប្រជាការពារខណ្ឌដោយបានផ្ដល់នូវអំណោយក្នុងម្នាក់ៗទទួលបានថវិកា៥មុឺនរៀល.សម្លៀកបំពាក់មួយកម្លេរ.អង្ករ២៥គីឡូក្រាម.មីមួយកេស.ផងដែរ។
មានមតិសំណេះសំណាលជាមួយកម្លាំងប្រជាការពារខណ្ឌនាពេលនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានស្នើរដល់កម្លាំងប្រជាការពារខណ្ឌទាំងអស់អោយបង្កើនការយកចិត្តទុក្ខដាក់ខ្ពស់បន្ថែមទៀតនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះដោយចេញល្បាតពួនស្ទាក់នៅគ្រប់ច្រកល្ហកនិងរៀបចំធ្វើសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយល្អប្រសើរតាមដងផ្លូវនិងទីវត្តអារ៉ាមខណៈបងប្អូនប្រជាពលរដ្ឋគាត់នាំគ្នាទៅធ្វើបុណ្យទាននៅតាមទីវត្តអារ៉ាមនានាក្នុងមូលដ្ឋាខណ្ឌព្រែកព្នៅនាពេលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ(2022)។
ជាមួយគ្នានោះលោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ដោយមានមតិស្នើរដល់កម្លាំងសមត្ថកិច្ចទាំងអស់នៃគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដោយបង្កើនការចេញល្បាតទ្វេរដងដោយរក្សាការពារនូវសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានអោយបានល្អប្រសើរខណៈពេលបងប្អូនប្រជាពលរដ្ឋមួយចំនួនពួកគាត់ចាក់សោផ្ទះរួចទៅលេងនៅឯស្រុកកំណើតតាមភូមិ ឃុំ ស្រុក ខេត្តរៀងៗខ្លួននាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ៕